ខួបគំរប់ ១១ឆ្នាំ អ្នកស្រី ហូវ ដាណេ ប្រកាសតែងតាំងពិធីការិនី កញ្ញា វីតវីត ធ្វើជាទូតសុឆន្ទៈប្រចាំមជ្ឈមណ្ឌល​កែ​សម្ផស្ស​ឌែម៉ូ គ្លីនិក

កម្សាន្ត

បន្ទាប់​ពី​ទទួលបានជោគជ័យល្បីឈ្មោះ ផ្នែកវះ​កាត់កែ​សម្ផស្ស​​ដែល​មាន​គុណភាព សុវត្ថិភាព អស់រយៈពេលប្រមាណជាង ១១ឆ្នាំកន្លងមក ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឌែម៉ូ គ្លីនិក (Dermo Clinic) បានរៀបចំធ្វើពិធីអបអរសាទរខួបគំរប់ ១១ឆ្នាំ នៃកាបើកដំណើរការអាជីវកម្មកែសម្ភស្ស ដោយទទួលបានការគាំទ្រច្រើនលើសលប់ពីសំណាក់អតិថិន គ្រប់ស្រទាប់វណ្ណៈ នឹងគ្រប់វ័យ មកទទួលសេវា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសដ៏វិសេសវិសាលអបអរសាទរ ខួបគំរប់ ១១ឆ្នាំ កាលពីថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១នេះ អ្នកស្រី ហូវ ដាណេ អគ្គនាយិកាមជ្ឈមណ្ឌលកែសម្ភស្សឌែម៉ូគ្លីនិក បានប្រកាសតែងតាំងតារាសម្តែង និងពិធីការិនីស្រស់សោភា កញ្ញា វីតវីត ធ្វើជាទូតសុឆន្ទៈ ប្រចាំមជ្ឈមណ្ឌលកែសម្ភស្សឌែម៉ក្លីនិក ចាប់ពីថ្ងៃនេះតទៅ។

អ្នកស្រី ហូវ ដាណេ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថា ក្នុងពិធីប្រកាសតែងតាំងកញ្ញា វីតវីត ធ្វើជាទូតសុឆន្ទៈ និងខួបគំរប់ ១១ឆ្នាំរបស់ Dermo Clinic ចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី២៥ ខែតុលា យើងមានការផ្តល់ជូនអាហារសម្រន់ ភេសជ្ជៈ និងFree សេវាកម្មកែសម្ពស្សច្រើនមុខដល់ភ្ញៀវដែលអញ្ជើញមកទទួលសេវា។

ថៅកែស្រីម្ចាស់ Dermo Clinic បន្តថា យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូន អតិថិជន នឹងសូមជូនពរជ័យសព្វសាធុកា សេចក្តីសុខ សេចក្តីចំរើនគ្រប់ប្រការចូលកើតមានដល់ភ្ញៀវគ្រប់ៗគ្នា។

ឌែរម៉ូ​គ្លីនិក មាន​សេវាកម្ម​កែ​សម្ផស្ស​ធំ​ៗ ៣ គឺទី១ ព្យាបាល​ជំងឺ​សើ​ស្បែក​គ្រប់​ប្រភេទ ទី២ កែ​សម្ផស្ស​ដោយ​មិន​វះកាត់ និងទី៣ កែ​សម្ផស្ស​ដោយ​ការ​វះកាត់។ ចង់​ទទួល​សេវាកម្ម​កែ​សម្ផស្ស​ដែល​មាន​គុណភាព សុវត្ថិភាព តម្លៃ​សមរម្យ កុំ​ភ្លេច​ទៅ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឌែរម៉ូគ្លីនិក​ ដែល​មាន ៣ទីតាំង​ គឺ៖ ឌែរម៉ូ​គ្លីនិក​ទួលគោក ផ្សារ​ចាស់​ និង​ដេអិន។ លេខ​ទូរសព្ទ៖ 077 777 965 / 012 95 17 18 / 077 996 777 / 015 776 776 ៕