អាចនិយាយបានថា បទចម្រៀង”Are you ok” របស់ផលិតកម្មGalaxy Navatra ជាបទចម្រៀងមួយដំបូងគេ ដែលអាចបំបែកកំណត់ត្រាបទចម្រៀងក្នុងប្រទេសកម្ពុជា មានអ្នកទស្សនាច្រើនជាងគេក្នុងរយៈពេលខ្លី ត្បិតអីគ្រាន់តែផុសមិនដល់ ១០ម៉ោងផង មានអ្នកចូលទស្សនារហូតដល់ទៅជាង ១លានដងទៅហើយ។
បទ”Are you ok” ត្រូវបានផលិតកម្មGalaxy Navatra បង្ហោះលើ channel youtube ថ្មីមួយរបស់ខ្លួន មានឈ្មោះថា CAM-POP Galaxy Navatra នៅម៉ោង ៧ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បើគិតដល់ម៉ោង ៥.០០នាទីថ្ងៃដដែលនេះ ពោលត្រឹមតែ ១០ម៉ោងប៉ុណ្ណោះ មានអ្នកចូលទស្សនាច្រើនលើសលប់។
ការសម្រុកចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ភ្ល្លូកទឹកភ្លូកដីដោយមិននឹកស្មានដល់ ក៏ព្រោះតែបទចម្រៀងមួយបទនេះមហាជនបានទន្ទឹងរង់ចាំជាង ១ខែមកហើយ ចង់ដឹងពីវីដេអូពេញ ខ្លឹមសារ និងអត្ថន័យនៃបទចម្រៀងនេះយ៉ាងណា ? បន្ទាប់ពីផលិតកម្ម បានប្រកាសថា ខ្លួនផលិតបទចម្រៀងមួយបទនេះឡើយ ក្រោយទិញសិទ្ធិពាក្យ Are you ok ពីអ្នក លេងTik Tok ម្នាក់នៅខេត្តកំពត ដែលបង្កើតពាក្យនេះឡើង ល្បីពេញTik Tok។
បទ”Are you ok” ច្រៀងដោយកញ្ញា តន់ ចន្ទសីម៉ា ដែលជាកំពូលតារាចម្រៀងវ័យក្មេងនៅក្នុងប្រទេសកម្ពុជា កំពុងតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។ បទចម្រៀងមួយនេះបានប្រើពេលផលិតជាច្រើនថ្ងៃ ដោយការចំណាយប្រាក់រាប់ម៉ឺនដុល្លារ ព្រមទាំងមានការយកចិត្តទុកដាក់ជាខ្លាំងពីថ្នាក់ដឹកនាំផលិតកម្ម ដើម្បីបំពេញតម្រូវការអ្នកគាំទ្រ។
ទទឹមគ្នានោះដែរបន្ទាប់ពីបទ”Are you ok” ចេញផ្សាយភ្លាមគេក៏ឃើញ មានសារព័ត៌មានទាំងជាតិនិងអន្តរជាតិផ្សាយពីបទចម្រៀងនេះជាច្រើន ប្រទេសផងដែរ មានដូចជាថៃ ឥណ្ឌាជាដើម។
ដោយសន្ទុះនៃការគាំទ្រខ្លាំងក្នុងរយៈពេលដ៍ខ្លីបែបនេះ មហាជនបានដាក់ក្ដីរំពឹងថា បទ”Are you ok” ច្បាស់ជានឹងក្លាយជាបទចម្រៀងទីមួយរបស់កម្ពុជា មានអ្នកចូលទស្សនាច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាជាក់ជាមិនខាន។
កុំខាតពេលយូ តោះ! ប្រិយមិត្តមកស្ដាប់ បទ”Are you ok” ទាំងអស់គ្នា តើមានអត្ថន័យយ៉ាងណាសូមទស្សនា៖