ក្រោយមានប្រតិកម្មពីមហាជនភ្លាម ខេមរៈ សិរីមន្ត ចេញមុខបកស្រាយ

កម្សាន្ត

កំពូលតារាចម្រៀងលំដាប់ប្រទេស លោក ខេ​មរ​: សិរីមន្ត បានចេញមកបកស្រាយនូវ​ពាក្យដែលថា​ «យុវវ័យសម័យថ្មី បើមិនមានដីផ្ទាល់ខ្លួនទេ មិនស្ទាវទេ»​ ដោយសង្កេតឃើញមានបងប្អូនខ្លះក៏យល់ អត្ថន័យ របស់លោកចង់និយាយអប់រំប្អូនៗ នៅវ័យជំទង់អោយស្រលាញ់របស់ទ្រព្យ​ និងចេះចំណាយប្រាក់អោយចំ​ទិសដៅ​ និងចង់ឲ្យ​អនាគត​បានល្អ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបញ្ជាក់ថា មានបងប្អូនខ្លះមិនសប្បាយចិត្តនឹងពាក្យថា​ « ស្ទាវ » អញ្ចឹង​ខ្ញុំ​នឹងកែតម្រូវឡើង​វិញ​ហើយ​សូមបងប្អូនជួយកែតម្រូវទាំងអស់​គ្នាដើម្បី​ជា​ប្រយោជន៍​ដល់​ការ​ក្រើនរំលឹក​ទៅ​ប្អូនៗ​យុវ​វ័យ​យើង​អោយ​ពួកគាត់​បាន​រីកចម្រើន​តែប៉ុណ្ណោះ តោះ ចូលរួមកែតម្រូវទាំងអស់គ្នា​«​យុវវ័យ​សម័យ​បើ​អត់​ដី​……» គួរប្រើពាក្យថាម៉េច »៕

ការចេញមកបកស្រាយនេះ ធ្វើឡើងបន្ទាប់ពីមហាជន និង​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយចំនួន​សម្តែង​ការមិន​ពេញចិត្ត ​និង​ថែមទាំង​ធ្វើការ​រិះគន់ថា​ ជាកំពូលតារាចម្រៀង​មិនគួរណា​យកពាក្យបែបនេះមកប្រើប្រាស់នោះឡើយ ។ ចំ​ណែខ្លះទៀត​ ក៏បានរ​រិះគន់​ដែរ​ថា ​មិនគួរ​ប្រើពាក្យ​ស្ទាវ​នោះឡើយ​ ព្រោះប្រើបានតែសម្រាប់ពពួកសត្វ ឈ្មោលមួយចំនួន អត់ន័យ​ជាដើម ។

តាមរយ​:​ការ Live លើបណ្តាញសង្គមកាលពីថ្ងៃ​ទី​០៤ ​ខែវិច្ឆិកានេះ​ លោក ខេមរៈ សិរីមន្ត បានប្រកាសនូវពាក្យ​របស់ខ្លួន​ដើម្បីឲ្យប្រើប្រាស់លក្ខណៈ World Wide​ ដោយ មានខ្លឹមសារថា​ «យុវវ័យសម័យថ្មី បើមិនមានដីផ្ទាល់ខ្លួនទេមិនស្ទាវទេ »​។​

យ៉ាងណាមិញ ​បន្ទាប់ពី​ប្រកាស​ចេញ​ពាក្យស្លោក​នេះ​រួចមក ​គេ​សង្កេតឃើញ​មាន​មហាជន​ និង​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយចំនួន​សម្តែង​ការមិន​ពេញចិត្ត ​និង​ថែមទាំង​ធ្វើការ​រិះគន់ជាបន្តបន្ទាប់៕