យឹម តាស្រង់ បញ្ចេញ​ស្នាដៃ​ថ្មី ឲ្យ​តារា​ចម្រៀង​វ័យក្មេង អ៊ុក សុវណ្ណារី នៅ​ផលិតកម្ម Galaxy

កម្សាន្ត

ថ្មីៗនេះ អតីតបេក្ខភាព «The Voice Kids Cambodia» រដូវកាលទី១ អ៊ុក សុវណ្ណារី បានធ្វើ​ឲ្យទស្សនិកជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលស្ងាត់ៗ តារាចម្រៀងស្រីវ័យក្មេងរូបនេះ បានចេញនូវបទចម្រៀងជាលើកដំបូង ក្នុងផលិតកម្ម Galaxy ខណៈដែល​បទថ្មីទីមួយរបស់នាង មានចំណងជើងថា «ខ្ញុំក្លាយជាអ្នកជំងឺស្នេហា»។ យ៉ាងណា​មិញ ​បទ​នេះគឺជាការបញ្ចេញស្នាដៃនិពន្ធថ្មី​ របស់កវីនិពន្ធល្បីឈ្មោះ គឺលោក យឹម តាស្រង់ ដើម្បីឲ្យនាងមានឱកាស វាយលុកទីផ្សារចម្រៀង ដែលកំពុងតែពោរពេញ ដោយការប្រកួតប្រជែងនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបទចម្រៀងមួយបទនេះ​ ត្រូវបានអ្នកនិពន្ធលោក យឹម តាស្រង់ ​លើកឡើងឲ្យដឹង​ថា ចាប់តាំងពីលោក មានវត្តមានចូលរួមផលិត ក៏ដូចជានិពន្ធ នូវបទចម្រៀងនៅក្នុងផលិតកម្ម​ Galaxy កវីរូបនេះ បានមានស្នាដៃនិពន្ធបទចម្រៀង ទើបតែបានប៉ុន្មាន​បទតែប៉ុណ្ណោះ។ ដោយឡែកស្នាដៃចម្រៀងថ្មី «ខ្ញុំក្លាយជាអ្នកជំងឺស្នេហា» គឺជា​បទ​ចម្រៀងមួយបទ ដែលពោរពេញទៅដោយអត្ថន័យ ឈឺចាប់ក្នុងរឿងស្នេហា​ជ្រាលជ្រៅ។ មួយវិញទៀត​បទនេះ ជាបទថ្មីសម្រាប់យុវតី អ៊ុក សុវណ្ណារី ​ដែលលោកខិតខំសម្រិតសម្រាំងឡើង យ៉ាងពិសេសទាំងទំនុកច្រៀង និងអត្ថន័យ។

យ៉ាងណាមិញ បទ «ខ្ញុំក្លាយជាអ្នកជំងឺស្នេហា» ដែលជាចម្រៀងដំបូង​របស់ អ៊ុក សុវណ្ណារី ​រៀបរាប់ពីការបាត់បង់ និងឈឺចាប់ក្នុងរឿងស្នេហា​មួយនេះ ត្រូវបានគេសង្កេតឃើញថា មានការគាំទ្រពីសំណាក់ទស្សនិកជន ពោលគឺមានអ្នកចូលទស្សនាច្រើន​ដង ពេលបង្ហោះបានប៉ុន្មានថ្ងៃប៉ុណ្ណោះ៕