តារាចម្រៀងវ័យក្មេង កញ្ញា តន់ ចន្ទសីម៉ា ក្លាយជាសិល្បការនីខ្មែរដំបូងគេទទួលបាន Pleng Icon Silver ចំនួនស្ដាប់ 30 លានដងនៅលើកម្មវិធីតន្រ្តីលើទូរសព្ទដ៏ពេញនិយម Pleng។
បើតាមទំព័រហ្វេសប៊ុកផេករបស់ Pleng បានអបអរសាទរដល់ម្ចាស់ចម្រៀងរបស់កាឡាក់ស៊ី ដែលបទចម្រៀង Are You Okay? បានជាប់ចំណាត់ថ្នាក់លេខ 1 នៅលើ Cambodia Top 50 by Pleng។
សីម៉ាជាតារាចម្រៀងរបស់ផលិតកម្ម កាឡាក់ស៊ីហើយក៏ជាសិល្បការនីខ្មែរដំបូងបំផុតដែលចម្រៀងរបស់កញ្ញាបានទទួលការស្តាប់សរុបរហូតដល់ 30 លានដងនៅលើ Pleng និងទទួលបាន Pleng Icon Silver។
វីដេអូចម្រៀង Are you Okay ក៏ជាបទចម្រៀងខ្មែរដំបូងបំផុតដែលទទួលបានការទស្សនារហូតដល់ 100 លានដង នៅលើបណ្តាញ YouTube។


គួររំលឹកផងដែរ ស្នាដៃក្នុងប៉ារ៉ូលបទ Are You Ok? ច្រៀងជាលក្ខណៈលាយឡំភាសាចំនួន ៥ មានទាំង ភាសាខ្មែរ ចិន ឥណ្ឌូនេស៊ី កូរ៉េ និងអង់គ្លេស និងត្រូវបានផលិតកម្ម Galaxy Navatra ចេញជា MV ផ្លូវការបង្ហោះលើ channel youtube ថ្មីមួយរបស់ខ្លួន មានឈ្មោះថា CAM-POP Galaxy Navatra កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ។
