បទ LAMBO TOY របស់កំពូលតារា CAM-POP Galaxy Navatra តន់ ចន្ទសីម៉ា បានថត MV រួចរាល់ហើយ ដោយបទចម្រៀងមួយនេះមានការចូលរួមសម្ដែងពីតារាសម្ដែងល្បីៗក្នុងប្រទេសកម្ពុជា។ ប៉ែន ចំរ៉ុង ដែលជាតារាសម្ដែងសំខាន់ក្នុងចំណោមតារាសម្ដែងល្បីៗជាច្រើននាក់ បានសម្ដែងអារម្មណ៍រំភើបជាខ្លាំងបន្ទាប់ពីលោកបានចូលរួមសម្ដែង។ លោកចាត់ទុកថា MV មួយបទនេះបានចំណាយច្រើន ធ្វើឡើងក្នុងទ្រង់ទ្រាយធំដែលខ្លួនមិនធ្លាប់ជួបនាពេលកន្លងមក។

ខណៈដែលបទ LAMBO TOY កំពុងតែល្បីនៅលើបណ្ដាញសង្គម Facebook ក៏ដូចជា TiKTok ក៏មានវីដេអូឃ្លីបមួយសំដែងពីចំណាប់អារម្មណ៍របស់អ្នកសិល្បៈដែលបានចូលសម្ដែងបទនោះផងដែរ ក្នុងនោះគេឃើញ លោក ប៉ែន ចំរ៉ុង ដែលត្រូវបានគេស្គាល់ថា ជាពិធីករមានថ្វីមាត់ចាក់ទឹកមិនលេច បានបង្ហាញអារម្មណ៍រំភើបជាខ្លាំងដោយលោកចាត់ទុកថាតាំងពីប្រឡូកក្នុងវិស័យសិល្បៈ ខ្លួនមិនធ្លាប់បានថត MVខ្នាតធំដូចបទ LAMBO TOY នោះឡើយ។

លោក ប៉ែន ចំរ៉ុង បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សិល្បៈខ្មែរនឹងកាន់តែរីកចម្រើនតទៅទៀតយ៉ាងឆាប់រហ័ស ជាមួយនឹងការផលិត MV ធំៗរបស់បណ្ដាផលិតកម្មផ្សេងទៀត ដូចបទ LAMBO TOY របស់ផលិតកម្ម galaxy navatra ជាដើម។

តាមប្រភពច្បាស់ការថាបទLAMBO TOY របស់កំពូលតារា CAM-POP Galaxy Navatra តន់ ចន្ទសីម៉ា បានកាត់ត កែពណ៌រួចរាល់អស់ហើយ ដែលផលិតកម្មត្រៀមបញ្ចេញក្នុងពេលឆាប់ៗនេះ។ មហាជនបានដាក់ក្ដីរំពឹងខ្ពស់ថាបទLAMBO TOY នឹងផ្ទះការគាំទ្រភ្ល្លូកទឹកភ្លូកដីមិនចាញ់បទ ”Are you ok” ខណៈដែលពេលនេះមានអ្នកចូលទស្សនារហូតដល់ទៅជាង 114M តែរយៈពេល១ខែប៉ុណ្ណោះ៕
