ចុម! គោលំដាប់អភិជនក្នុងបទ “LAMBO TOY” ផឹកសុទ្ធតែស្រាក្រហម ក្លែមត្រីសាលម៉ុន

កម្សាន្ត

ការទន្ទឹងរង់ចាំជាយូរពីសំណាក់អ្នកគាំទ្រមកដល់ហើយ បទចម្រៀង “LAMBO TOY” របស់កំពូលតារា Cam.pop Galaxy Navatra តន់ ចន្ទសីម៉ា បានផលិតរួចរាល់អស់ទាំងស្រុងហើយ។ ដោយប៉ុន្មាននាទីមុននេះ ផលិតកម្មបានបញ្ចេញ Trailer ខ្លីមួយ បង្ហាញចំណុចគួរឱ្យចាប់អារម្មណ៍យ៉ាងច្រើនរំលេចក្នុងបទចម្រៀងមួយបទនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ អ្នកដឹកនាំសម្ដែង បានប្រើគំនិតច្នៃប្រឌិត និងសិល្បៈនៃការរៀបចំយ៉ាងប្លែក និងគួរឱ្យទាក់ទាញខ្លាំងមែនទែន ដោយយកសុទ្ធតែរថយន្តប្រណីត និងទំនើបៗជាច្រើនគ្រឿង ដូចជា LAMBO, McLaren និងរថយន្តម៉ាក Rolls-Royce មកដឹកចំបើងឱ្យគោស៊ី ចំណែកគោវិញ ត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់ ដោយស្រីស្អាតជាច្រើននាក់ ហើយទាំងរៀបចំដាក់ស្រាក្រហមឱ្យគោផឹក និងក្លែមសុទ្ធតែត្រីសាម៉ុន ដូចអភិជនអ៊ីចឹង។

បទ “LAMBO TOY” អាចនិយាយបានថា ជាបទចម្រៀងយុវវ័យសម័យថ្មី បែប ហាយ៍សូរ(high show) ហាយក្លាស់(high class) លំដាប់អភិជន ត្បិតខ្លឹមសារនៃបទចម្រៀង បាននិយាយពីស្នេហាយុវវ័យ ដែលនិយមចូលចិត្តប្រើតែរថយន្តទំនើបៗ ដើរលេងហ៊ឺហា ចែចង់ស្រីស្អាត មិនខ្វល់ពីការចំណាយអ្វីទាំងអស់។

ចម្រៀងស្នាដៃខ្មែរមួយបទនេះ ជាគំនិតឆ្នៃប្រឌិតថ្មីមួយ របស់អ្នកដឹកនាំសម្ដែង ដែលបានបញ្ចូលសាច់រឿងទាំងនោះ ដើម្បីឆក់យកការចាប់អារម្មណ៍របស់អ្នកគាំទ្រ។ បែបណាក្ដី Full MV នៃបទ “LAMBO TOY” នៅមិនទាន់ដឹងថា មានភាពអស្ចារ្យកម្រិតណានៅឡើយទេ ព្រោះខាងផលិតកម្មមិនទាន់ព្រលែងចេញទាំងអស់នៅឡើយ ប៉ុន្តែតាមការបង្ហើបពី Galaxy  ថានឹងងបញ្ចេញ Full MV ឆាប់ៗនាប៉ុន្មានថ្ងៃខាងមុននេះហើយ

មហាជនជាច្រើន ជាពិសេសអ្នកលេងបណ្ដាញសង្គម បានដាក់ក្ដីរំពឹងខ្ពស់ថា បទ”LAMBO TOY” នឹងផ្ផ្ទុះការគាំទ្រភ្ល្លូកទឹកភ្លូកដីខ្លាំង មិនចាញ់បទ”Are you ok”ឡើយ   ខណៈពេលនេះ បទ are you ok  បានបំបែកកំណត់ត្រាថ្មី មានអ្នកចូលទស្សនារហូតដល់ទៅជាង 115M នៅលើយូធូប ត្រឹមតែរយៈពេល១ខែ ប៉ុណ្ណោះ៕