បទ”ច្រឡំ” របស់តារាចម្រៀង សម្បត្តិ ដេវីត កំពុងតែត្រូវបានគាំទ្រច្រើនពីទស្សនិកជនពិសេសនោះ គឺក្រុមអ្នកស្រលាញ់ភេទដូចគ្នា ។ មិនត្រឹមតែប៉ុណ្ណោះ នៅតាមក្លឹបកម្សាន្តពេលយប់វិញ ក៏ឃើញមាន ការចាក់បទចម្រៀង១បទនេះផងដែរ។

លោក សម្បត្តិ ដេវីត បានប្រាប់ថា បទចម្រៀង១បទខាងលើ គឺជាមេឡូឌីថ្មី ដោយនៅក្នុងនោះ ទាំងការច្រៀង ទាំងការចំណាយផលិតឡើង លោកបានចំណាយ មិនក្រោម២ ពាន់ដុល្លារឡើយ ដូចឃើញក្នុងវីដេអូ លោកបានចុះថត មានច្រើនទីតាំង លើកោះរ៉ុង នឹង ភ្នំពេញជាដើម។

អាចថាជាមនុស្សម្នាក់យល់ពី អារម្មណ៍អ្នកស្រលាញ់ភេទដូចគ្នាក៏ថា បាន ជាហេតុនាំឲ្យ ដេវីត ផលិតបទនេះឡើង។ បន្ទាប់ពីបានចេញផ្សាយលើបណ្ដាញសង្គមមកហើយ ឃើញអ្នកគាំទ្របែបនេះ លោកពិតជាសប្បាយចិត្តខ្លាំងណាស់។ ឆាប់ៗខាងមុខនេះ ដេវិត ប្រាប់ថា ខ្លួនគ្រោងនឹងបញ្ចេញបទចម្រៀងថ្មី១បទថែមទៀត ដោយបច្ចុប្បន្នកំពុងតែឲ្យក្រុមការងារសម្រិតសម្រាំងឡើង។

តារាចម្រៀង បានដាក់ក្ដីសង្ឃឹមថា ដោយការព្យាយាម នឹងប្រសិនបើមានការផ្ដល់ឧកាសពីអ្នកគ្រប់គ្រងកម្មវិធីសិល្បៈលើបណ្ដាញទូរទស្សន៍នានាបានឡើងលើកម្មវិធីនោះ ថ្ងៃអនាគតទីផ្សាររបស់លោក ច្បាស់ជាកាន់តែរីកចម្រើនកាន់តែខ្លាំងជាក់ជាមិនខាន។ ចង់ដឹងថា បទ”ច្រឡំ” មានការចាក់ដោតអារម្មណ៍អ្នកស្រលាញ់ភេទដូចគ្នាបែបណាសូមទស្សនាទាំងអស់គ្នា៕