ពិតជាឡូយ និងប្លែកខ្លាំងណាស់ ! Full MV បទ “LAMBO TOY” របស់ផលិតកម្ម Galaxy Navatra គ្រាន់តែចេញជាផ្លូវការនៅព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១ នេះភ្លាម ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានអ្នកចូលទស្សនាយ៉ាងច្រើនភ្លាមតែម្តង ! ។



តាមរយៈការទស្សនា Full MV បទ “LAMBO TOY” នេះ ទាំងការផលិត ទាំងការសម្តែងរបស់តារាសម្តែង និងតារាចម្រៀង មើលទៅពិតជារស់រវើកប្លែកភ្នែកពីគេ ហើយពិតជាធ្វើអោយអ្នកទស្សនាមើលហើយពេញចិត្តស្តូកតែម្តង ជាពិសេសត្រូវចិត្តយុវវ័យថែមទៀតផង។ កាន់តែពិសេសនោះ គុណភាពវីដេអូមានកម្រិតច្បាស់ត្រជាក់ភ្នែក ដែលប្រើប្រាស់ឧបករណ៍ទំនើបចុងក្រោយផងដែរ ។
បទ “LAMBO TOY” នេះផងដែរត្រូវបានផលិតឡើងក្រោមស្នាដៃរបស់ផលិតកម្ម Galaxy Navatra និងបកស្រាយដោយកំពូលតារាចម្រៀង Cam.pop Galaxy Navatra ដែលកំពុងមានប្រជាប្រិយភាព កញ្ញា តន់ ចន្ទសីម៉ា ដែលជាបទចម្រៀងស្របតាមយុវវ័យសម័យថ្មី បែបហាយ៍សូ(high show) ហាយក្លាស់(high class) លំដាប់អភិជន ត្បិតខ្លឹមសារនៃបទចម្រៀងនេះបង្ហាញពីស្នេហាយុវវ័យ ដែលនិយមចូលចិត្តប្រើតែរថយន្តទំនើបៗ ជីវិតបែបស៊ីវិល័យ ដើរលេងហ៊ឺហា ចែចង់ស្រីស្អាត មិនខ្វល់ពីការចំណាយអ្វីទាំងអស់ ។


ជាងនេះទៅទៀតនោះ បទ “LAMBO TOY” ថែមទាំងបានយកសត្វគោមកថតជាមួយតារាស្រីស្អាតៗ ហើយសត្វគោនោះ ថែមទាំងមានសំណាងមានស៊ីសាច់ត្រីសាលម៉ុន និងផឹកស្រាក្រហមដូចលំដាប់អភិជនថែមទៀតផង ។ ជាមួយនឹងយុគសម័យទំនើប ផលិតកម្ម Galaxy Navatra តែងតែបន្តអភិវឌ្ឍន៍ស្នាដៃចម្រៀងខ្មែររបស់ខ្លួន ដើម្បីអោយមានភាពល្បីល្បាញទាំងជាតិ និងអន្តរជាតិ ។
គួររំលឹកផងដែរថា មហាជនជាច្រើន ជាពិសេសអ្នកលេងបណ្ដាញសង្គម បានដាក់ក្ដីរំពឹងខ្ពស់ថា បទ”LAMBO TOY” នឹងផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដីខ្លាំង មិនចាញ់បទ ”Are you ok” ឡើយ ខណៈពេល Are you ok បច្ចុប្បន្ននេះ បានបំបែកកំណត់ត្រាថ្មី ដោយមានអ្នកចូលទស្សនារហូតដល់ទៅជាង 115M នៅលើយូធូប ត្រឹមតែរយៈពេល១ខែ ប៉ុណ្ណោះ ៕

តោះចង់ដឹងថា បទចម្រៀង “LAMBO TOY” ឡូយប៉ុនណា ! មកទស្សនា Full MV ទាំងអស់គ្នា ៖