ខេត្តសៀមរាប គ្រោងនឹងធ្វើពិធីបុណ្យមួយដ៏ធំមួយមិនធ្លាប់មាន ដោយក្នុងកម្មវិធីនោះក្រៅពីមានការរាំលេងកម្សាន្តជាមួយកំពូលតារាចម្រៀងCam-pop Galaxy Navatra ពុកម៉ែបងប្អូនដែលចូលរួមក៏អាចភ្លក់រស់ជាតិមុខម្ហូប តំណាងស្រុកនីមួយៗរបស់បងប្អូនអ្នកខេត្តរាបទាំង១២ស្រុក ដោយមានការចម្អិនពីចុងភៅជំនាញៗ យ៉ាងឆ្ងាញ់ជាប់មាត់ផងដែរ។


មុខម្ហូបតំណាងទាំង១២ស្រុកក្នុងខេត្ត សៀមរាបដែលបងប្អូនចូលរួមអាចភ្លក់បាននោះមានដូចខាងក្រោម៖
ទី១/ក្រុងសៀមរាប (អន្សមទឹកគ្រឿង)
ទី២/ ស្រុក បន្ទាយស្រី (នំបញ្ចុកព្រះដាក់)
ទី៣/ស្រុក បាគង (នំកាឆាយស្រួយ នំកាឆាយ រសជាតិការី)
ទី៤/ស្រុក សូទ្រនិគម (ក្រឡានដុត សាច់ក្រកឆាគ្រឿង)
ទី៥/ស្រុក ជីក្រែង (ភ្លាត្រីឆៅត្រយូងចេក)
ទី៦/ស្រុក ក្រឡាញ់( សម្លម្ជូរថ្លើមគោស្លឹកក្រឡាញ់)
ទី៧/ស្រុក ពួក (មាន់អាំង)
ទី៨/ ស្រុក អង្គរ(ជុំកង្កែបបោក)
ទី៩/ស្រុក ស្រីស្នំ(អាម៉ុកខ្យង)
ទី១០/ ស្រុក អង្គរធំ(សាច់គោចង្កាក់)
ទី១១/ ស្រុក ស្វាយលើ(ខ្នប់ផ្សិត)
និងទី១២ ស្រុក វ៉ារិន(សម្លរទំពាំងវល្លិ៍យាវ)



ក្រៅពីមុខម្ហូបខាងលើ ក៏មានកម្មវិធីកម្សាន្តជាច្រើនទៀត ដូចជាការស្លៀកពាក់បុរាណ ទស្សនាមួកត្នោតយក្ស និងទម្រង់សិល្បៈខ្មែរបុរាណជាច្រើនមុខថែមទៀត។ អ្វីដែលពិសេសនោះ កំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា នឹងច្រៀងដោយផ្ទាល់ក្នុងការប្រគំតន្ត្រីលើកដំបូងរបស់នាង ជាមួយបទចម្រៀងជាង100បទ ដើម្បីកំដរអារម្មណ៍ពុកម៉ែបងប្អូនរាំលេងកម្សាន្ត ឱ្យអស់ដៃតែម្ដង។


សូមបញ្ជាក់ផងដែរ កម្មវិធីបុណ្យភូមិសៀមរាប នឹងធ្វើនៅថ្ងៃឆ្លងឆ្នាំទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១នេះ លើទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋានឡេងណាវ៉ាត្រា ស្រុកបន្ទាយស្រី ចាប់ពីម៉ោង 11:00ព្រឹក ដល់ម៉ោង 6:00 ល្ងាច។ កម្មវិធីដ៏ពិសេសនេះ ក៏មានការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ផងដែរ៕
