ក្នុងដំណើរសិល្បៈរួមគ្នា ៩ឆ្នាំ ទីបំផុតក្រុមតន្រ្តី SmallWorld SmallBand ប្រកាសបែកផ្លូវគ្នា

កម្សាន្ត

ក្រុមតន្រ្តីវ័យក្មេងល្បីឈ្មោះអស់រយៈពេល ៩ឆ្នាំក្នុងដំណើរសិល្បៈ ចាប់ពីឆ្នាំ ២០១២មក ដែលផលិតបទចម្រៀង Original song មានឈ្មោះថា SmallWorld SmallBand ក្រុមតូច ត្រូវបានប្រកាសបិទបញ្ចប់ ឬអាចនិយាយបានថាដើរដល់ផ្លូវបែកគ្នា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ប៉ុន្តែក្រុមតន្រ្តីនេះបានអះអាងថា នេះមិនមែនជាទីអវសាន នៃតន្ត្រីរបស់សមាជិកនីមួយៗក្នុងក្រុមតូចនោះឡើយ។ បើតាមការបញ្ជាក់លើទំព័រហ្វេសបុក SmallWorld SmallBand នៅព្រឹកថ្ងៃសុក្រនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 6 people, people playing musical instruments, people standing, guitar and indoor

SmallWorld SmallBand ក្រុមតូច បញ្ជាក់ក្នុងសំណេរដើមថា៖ “ពួកយើងនៅតែបន្តដំណើរសិល្បៈបន្តទៀត តែរៀងៗខ្លួនក្នុងពេលអនាគត។ ពួកយើងនៅតែជាមិត្តភក្តិ អ្នកស្រលាញ់ និងគាំទ្រតន្ត្រី។ ពួកយើងនៅតែបន្តផលិតស្នាដៃបន្ថែមជូនដល់អ្នកគាំទ្រ និងមហាជនទាំងអស់គ្នា។
ឆ្លៀតឱកាសពេលនេះ ក្រុមតូច សូមអរគុណបុគ្គលគ្រប់រូប ស្ថាប័ន ក្រុមហ៊ុននានា ដែលបានចូលរួមដំណើរសិល្បៈ ជាមួយក្រុមតូច តាំងពីថ្ងៃដំបូងមក ដល់ថ្ងៃនេ”

ក្រុមតូច បន្តថា៖ អរគុណដល់សមាជិកក្រុមនីមួយៗ ក្នុងក្រុមតូច ដែលបានក្លាយជាគ្រួសារទី២ របស់យើង។ ដោយសារតែតន្ត្រី បានធ្វើអោយពួកយើងជួបគ្នា។ ដោយសារតែស្រលាញ់ បានធ្វើអោយពួកយើងនៅជាមួយគ្នា។ អរគុណដល់អ្នកគាំទ្រទាំងអស់ បើពុំមានអ្នកទាំងអស់គ្នាទេ ម៉្លោះអី វត្តមានក្រុមតូចពិតគ្មានន័យអ្វីនុះឡើយ។ អ្នកទាំងអស់គ្នាជាកំលាំងចិត្ត។ ក្រុមតូចស្រលាញ់អ្នកទាំងអស់គ្នាណាស់។ ពួកយើងសំណាងណាស់ ដែលមានអ្នកគាំទ្រដូចអ្នករាល់គ្នា។

May be an image of 4 people, people playing musical instruments, people standing, cymbal and outdoors

សូមជម្រាបថា SmallWorld SmallBand មានតារា និងជាសហស្ថាបនិកដែលមហាជនស្គាល់ច្បាស់ជាងគេ គឺកញ្ញា កេសរ លោក ភិរម្យ លោក ពេជ្ជរិទ្ធ និងលោក ដេវីដ។

ទន្ទឹមនឹងនោះ ក្រុមតូច ក៏បានអរគុណដល់ ភ្លើងគប់ និងក្រុមការងារភ្លើងគប់គ្រប់ផ្នែក ដែលបានចូលរួមសហការ រៀបចំ ការពារ ដោយឆ្លងកាត់ព្យុះភ្លៀងជាមួយគ្នា ជាពិសេសការចូលរួមសម្រេចបំណងនៃបេសកកម្មផ្សព្វផ្សាយតន្ត្រីកម្ពុជា។ បន្ថែមពីនេះ ក្រុមតូច ក៏សូមអរគុណដល់ ភ្លេីងគប់ ដែលបានជួយបង្កើតឱកាសដល់ពួកយើងទាំងបួននាក់ អោយបានចូលរួមក្នុងកម្មវិធីធំៗជាច្រើនដូចជា​ មហោស្រពបុណ្យភូមិ ,ការសម្ភោធ Album ទាំង២ ,កម្មវិធី​ Smart Mega Concert ,ព្រឹត្តិការណ៍កីឡាជាតិ​ ,ការសម្តែងនៅប្រទេសជប៉ុន ,ការចូលរួមទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រទេសថៃ និងការសម្តែងក្នុងកម្មវិធី Round Festival របស់ប្រទេសកូរ៉េ​ ជាដើម និងជាច្រេីនទៀត។

May be an image of 6 people, people playing musical instruments, people standing, guitar and indoor


ក្រុមតូច បានបញ្ជាក់បន្ថែមថា សង្ឃឹមថាដំណឹងនេះ មិនមែនជាដំណឹងមិនល្អសំរាប់អ្នករាល់គ្នា តែផ្ទុយទៅវិញ នេះជាដំណឹង សំរាប់ការបើកទំព័រថ្មី នៃដំណើរតន្ត្រីថ្មី ពីសមាជិកក្រុមតូច។ អ្នកទាំងអស់គ្នានៅតែអាចស្តាប់បទចម្រៀងក្រុមតូច តាមទំព័រផ្លូវការរបស់ក្រុមតូច ដែលមានក្នុង Facebook និង Youtube៕

May be an image of 4 people, people standing, flower and text
May be an image of 4 people and text