បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈក្រោយពីបញ្ចេញរឿងទី១ “កំពូលល្ងង់នៅអាស៊ី” នៅពេលនេះ ផលិតកម្ម Galaxy របស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ចេញស្នាដៃទី២ទៀតហើយ គឺរឿង “កុំងាកក្រោយ” ដែលជាស្នាដៃដឹកនាំរឿងរបស់ រ៉ូណាន ចាន់ណា។



នេះជារសជាតិថ្មីរបស់ផលិតកម្ម ដែលរឿងទី១ជាប្រភេទរឿងកំប្លែងសើចសប្បាយ។ ប៉ុន្តែរឿងទី២នេះវិញ គឺប្រភេទរឿងភ័យរន្ធត់ ព្រឺព្រួច បើនៅម្នាក់ឯងស្ទើរមិនចង់ហ៊ានមើល។ រឿងនេះ គ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី ២៦ ខែធ្នូ ២០១៩នេះ។ បើតាមលោក យឹម តាស្រង់ អ្នកចាត់ការទូទៅរបស់ផលិតកម្មបានឲ្យដឹងថា “កុំងាកក្រោយ” គ្រោងនឹងចាក់បញ្ចាំងនៅទូទាំងប្រទេសកម្ពុជា ក្នុងពេលវេលាជាមួយគ្នាតែម្ដង។


តោះ…ឥឡូវទស្សនា Trailer រឿងដ៏រន្ធត់នេះទាំងអស់គ្នាសិន!!!