បន្ទាប់ពី តារាចម្រៀងប្រចាំក្នុងផលិតកម្ម សាន់ដេ លោក ខាន់ ជេមស៍ បានប្រកាសបណ្ដាក់ទុនរកស៊ី ជាមួយផលិតផលថែរក្សាសម្រស់មួយមុខ បន្ថែមទៀតហើយ លើការងារសិល្បៈបច្ចុប្បន្នដែលកំពុងតែមមាញឹកស្ទើរដកខ្លួនមិនរួចផងនេះ តារាចម្រៀងរូបនេះបានធ្វើចេញដឹកផលិតផលជូនអតិថិជនដោយខ្លួនឯងតែម្ដង សកម្មភាពនេះបានធ្វើឲ្យFans ដែលបានកម្មង់ទិញនោះ មានការភ្ញាក់ផ្អើលរំភើបជាខ្លាំង។

តាមការបង្ហោះលើផេកផ្លូវការ”ខាន់ ជេមស៌ KHAN JAMES” កាលពីពេលថ្មីៗនេះបានសរសេររៀបរាប់បែបនេះថា” គាត់ជាអតិថិជនដំបូងគេបង្អស់ ដែលខ្ញុំបានយកផលិតផល គឺសាប៊ូលាងមុខម៉ាក ម៉ែលវី មកជូនគាត់ហើយគាត់ក៏ប្រាប់ថា..គាត់សប្បាយចិត្តខ្លាំងណាស់ដែលបានជួបខ្ញុំដោយផ្ទាល់ អរគុណប្អូនដែលជឿជាក់លើផលិតផលរបស់បង”។

លោក ខាន់ ជេមស៍ បានឲ្យដឹងថា ចាប់តាំងពីប្រកាសលក់ផលិតផលខាងលើភ្លាមមានអតិថិជនគាំទ្រជាច្រើនទាំងនេះក៏ដោយសារតែគុណភាពនឹងទំនុកចិត្ត របស់អតិថិជន។សាប៊ូ (MALVE) ដែលតារាចម្រៀងរូបនេះនាំចូល ជាផលិតផលប្រភេទសាប៊ូលាងមុខធម្មជាតិ លាងសម្អាត និងថែរក្សាស្បែកមុខ ដែលបានឆ្លងកាត់ការធ្វើតេស្តគុណភាពនិងទទួលស្គាល់ត្រឹមត្រូវ នាំចូលពីបរទេស អ្នកដែលបានប្រើផលិតផលនេះម្ដងហើយ ធានាថា មិនអាចដកចិត្តបានឡើយ។

តារាចម្រៀងរូបនេះ ធ្លាប់បានលើកឡើងថា មូលហេតុដែលនាំឲ្យលោកសម្រេចរកស៊ីលើ ការនាំចូលផលិតផងខាងលើបន្ថែម ពីលើអាជីពសិល្បៈដែលកំពុងតែមមាញឹកនោះក៏ព្រោះតែ ខ្លួនមើលឃើញថា ទីផ្សារការប្រើប្រាស់ផលិតផលថែរក្សាសម្រស់ នៅប្រទេសកម្ពុជាបច្ចុប្បន្នកំពុងពេញនិយមខ្លាំង ទើបលោកនាំយកផលិតផល ដែលមានគុណភាពនេះ ដើម្បីតម្រូវការអតិថិជន។

ម្ចាស់បទ «របាំចងស្នេហ៍» បានបញ្ជាក់ច្បាស់ៗថា បច្ចុប្បន្នលោកក៏កំពុងតែប្រើប្រាស់សាប៊ូនេះ ដោយសារតែវា មានគុណភាព និងមិនប៉ះពាល់ដល់ស្បែកមុខ។ ចំពោះតម្លៃវិញ លោកក៏បានសិក្សាទីផ្សារច្បាស់លាស់រួចហើយផងដែរ គឺការលក់ចេញអតិថិជនអាចទទួលយកបាន ក្នុងនោះលោកកំពុងតែស្វែងរកដៃគូ ចែកចាយបន្តទូទាំង២៥ខេត្តក្រុង ក្នុងប្រទេសកម្ពុជាផងដែរ។

ការនាំចូលផលិតផលសាប៊ូលាងមុខម៉ាក MALVE មកក្នុងទីកម្ពុជា គឺជាជំហានដំបូង ប្រសិនបើមានការគាំទ្រច្រើន លោកគ្រោងនឹងនាំផលិតផលថែរក្សាសម្រស់ជាច្រើនទៀត ចូលមកបន្ថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន៕


