តារាចម្រៀងសាន់ដេ លោក ឆាយ វីរៈយុទ្ធ ថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្រលោកម្នាក់រំភើបដល់ថ្នាក់ស្រក់ទឹកភ្នែក ក្រោយពីអ្នកគាំទ្ររូបនោះ បានជួបលោកផ្ទាល់លើកដំបូងបំផុតចាប់តាំងពីគេបានដាក់ចិត្តស្រឡាញ់ និងគាំទ្រ idol រូបនេះផង។

ទិដ្ឋភាពនេះ តាមព័ត៌មាន គឺបានកើតឡើងនៅខេត្តកំពត កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅថ្មីៗ។ វេលានោះ លោក ឆាយ វីរ:យុទ្ធបាន និងកំពុងសម្ដែងនៅលើឆាកតន្ត្រីមួយនាស្រុកអង្គរជ័យ ខណះពេលនោះដែរមានfanជាច្រើនបានចូលមកសម្ដែងការគាំទ្រយ៉ាងច្រើនកុះករ ពេលលោកកំពុងច្រៀងចប់បទ “ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំហើយ”។
ក្នុងចំណោមនោះ
គេឃើញមានfanនារីម្នាក់បាន
ប្រជ្រៀតមកចាប់ដៃលោកដោយផ្ទាល់
យ៉ាងជាប់ សម្ដែងការរំភើបរហូតដល់ស្រក់ទឹកភ្នែក
ព្រោះស្រលាញ់គាំទ្រលោកខ្លាំងពេក
ពិសេសគឺបទចម្រៀងខាងលើតែម្ដង។
នារីអ្នកគាំទ្រវ័យក្មេងរូបនោះ
បាននិយាយឲ្យដឹងថា
រាល់ពេលនាងទស្សនា
និងស្ដាប់បទចម្រៀង
“ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ”
ពេលណា គឺនាងយំរហូត។ប៉ុន្តែភ្លាមៗ
នាងមិនបានបង្ហើបថា
ដោយសារមូលហេតុអ្វីឡើយ។
ដោយឡែកនៅវេលានោះ
នារីរូបនេះ
យំជាថ្មីក្រោយពីបានស្ដាប់បទចម្រៀងខាងលើជាថ្មី
និងបានទស្សនាការច្រៀងរបស់លោក
ឆាយ វីរៈយុទ្ធដោយផ្ទាល់។
រឿងដែលមិននឹកស្មាននោះ
គឺថានាងមិនដែលសង្ឃឹមថា
ថ្ងៃណាមួយ
បានជួបម្ចាស់បទដោយផ្ទាល់បែបនេះទេ។
ដូច្នេះហើយ ទឹកភ្នែកក៏ហូរមក
ជំរុញដោយក្ដីរំភើប។

ងាកមក លោក ឆាយ វីរ:យុទ្ធ វិញ មិនបានតបអ្វីច្រើនចំពោះទឹកចិត្តស្រឡាញ់ទេ ព្រោះនៅលើឆាក។ ប៉ុន្តែលោកក៏បានសំដែងការអរគុណចំពោះការគាំទ្រមួយនេះចំពោះរូបលោក។ វិលមក ក្នុងសាររបស់ទស្សនិកជន គេឃើញថា មានទស្សនិកជាច្រើនទៀត សរសើរពីតារាចម្រៀងល្បីរូបនេះដែរ ហើយពួកគេលើកឡើងថា បើសិនជាពួកគេវិញដែលជាអ្នកគាំទ្រតារាចម្រៀងសាន់ដេ ដូចគ្នានោះ ក៏ប្រហែលរំភើបខ្លាំងដល់ថ្នាក់ស្រក់ទឹកភ្នែកដែរក៏មិនដឹងទេ ប្រសិនបើបានជួបផ្ទាល់ដូចនេះ៕