ផលិតកម្ម Galaxy Navatra បានបញ្ចេញនូវស្នាដៃចម្រៀងថ្មីរបស់ខ្លួនចំនួន ២បទ សម្រាប់អបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលកំពុងអន្ទងអារម្មណ៍អ្នកគាំទ្រជាមួយនឹងឧបករណ៍ភ្លេងបុរាណ បន្ទាប់ពីសំឡេងរបស់តារាចម្រៀងសម្លេងស្អក លោក ខេម និង ធឿន បុរី បានបង្ហើសម្លេងយ៉ាងពិរោះរណ្តុំ។

បទថ្មីដែល Galaxy Navatra បញ្ចេញនៅពេលនេះ មានចំណងជើងថា «ស្រឡាញ់អាម៉ាប់ខែរងា» ច្រៀងដោយ ខេម និង «បន់អស់មាន់៣» ច្រៀងដោយ ធឿន បុរី ជាប្រភេទបទចម្រៀងបែបបុរាណ ដោយបានបញ្ចូលនូវឧបករណ៍ភ្លេងបុរាណ និងគ្មានឧបករណ៍ទំនើប ដូចជាបទចម្រៀងមុនៗនោះឡើយ។

យ៉ាងណា ផលិតកម្មកម្សាន្តឌីជីថលឈានមុខគេនៅកម្ពុជាមួយនេះ សូមឧទ្ទិសស្នាដៃបទនេះជូនដល់បុព្វបុរសវីរៈសិល្បករជំនាន់ដើមដែលបានបង្កើតឧបករណ៍តន្ត្រីដែលមានសូរសៀងពីរោះរណ្តំដល់កូនចៅខ្មែរទាំងអស់ប្រើប្រាស់ដល់សម័យនេះ។
សូមរីករាយកម្សាន្តទាំងអស់គ្នា ដើម្បីរួមគ្នាថែរក្សាឧបករណ៍ភ្លេងបុរាណខ្មែរយើងទាំងអស់គ្នា!
ច្រៀងដោយ ខេម
ច្រៀងដោយ ធឿន បុរី