អាចវាយតម្លៃថា កាន់តែជោគជ័យហើយ ភាពយន្តខ្លី ដែលបានដឹងនាំសម្ដែងដោយក្រុមតារាចម្រៀងពលករមានលោក គុយ លី ជាប្រធានក្រុមនោះ បានផលិតភាពយន្តជាបន្តបន្ទាប់ទទួលបានការគាំទ្រកាន់តែច្រើនឡើងៗ មិនត្រឹមតែប៉ុណ្ណោះ ក្រុមមួយនេះត្រូវបានក្រុមហ៊ុន”បុរី ឡេង ណាវ៉ាត្រា”បានធ្វើការឧបត្ថម្ភផ្តាច់មុខតែម្ដង។ ថ្មីៗនេះ 3pixels Media បានបញ្ចេញស្នាដៃថ្មីមួយទៀត គឺរឿង[កុំអាងសុំ] ដោយគ្រាន់តែផុសបានត្រឹម២ថ្ងៃប៉ុណ្ណោះ មានអ្នកទស្សនាជិត១លានដងទៅហើយ។







[កុំអាងសុំ] និយាយ ពី ចូរកុំយកការអាណិតអាសូររបស់អ្នកដទៃ មកធ្វើជាដើមទុនខ្លួនឯង ដោយគ្នាការប្រឹងប្រែងឱ្យសោះ រឿងខ្លីនេះជារឿងអប់រំមួយ ដែលឆ្លុះបញ្ជាំងពីសង្គមបច្ចុប្បន្ន កើតមានច្រើន។ ចង់ដឹងរឿងខ្លីមួយនេះមានអត្ថន័យបែបណា តោះ!ទៅទស្សនាទាំងអស់គ្នា៕