អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចលើកលែងពន្ធគ្រប់ប្រភេទសម្រាប់សកម្មភាពអាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល ៦ខែ បន្ថែមទៀត ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២។

ការសម្រេចលើកលែងពន្ធនៅពេលនេះ ទំនងក្រសួងសេដ្ឋកិច្ចមើលឃើញពីការងើបឡើងវិញនៃវិស័យទាំងនេះ កំពុងតែបន្តដើរទាំងត្រដាប់ត្រដួស ក្រោយជួបវិបត្តិកូវីដ-១៩អូសបន្លាយពេលជិតពីរឆ្នាំ។ ស្របពេលមានការអនុញ្ញាតជាផ្លូវការចំពោះភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរការមកកម្ពុជា បុគ្គលិកក្នុងវិស័យបដិសណ្ឋារកិច្ចនិយាយថា ការងើបសេដ្ឋកិច្ចពេញលេញនៅមិនទាន់មានភាពប្រាកដប្រជានៅឡើយ។

រដ្ឋាភិបាលកម្ពុជាបានប្រកាសបើកទទួលភ្ញៀវទេសចរបរទេសនៅថ្ងៃទី០១ ខែវិច្ឆិកា ដោយបានលុបចោលតម្រូវការក្នុងការធ្វើចត្តាឡីស័កសម្រាប់អ្នកធ្វើដំណើរចូលមកក្នុងប្រទេស។
ឥឡូវនេះ ភ្ញៀវទេសចរដែលមកកម្ពុជា ត្រឹមតែតម្រូវឲ្យបង្ហាញភស្តុតាងចាក់វ៉ាក់សាំង និងការធ្វើតេស្តអវិជ្ជមានកូវីដ១៩ ពីម៉ាស៊ីន PCR ដែលត្រូវបានធ្វើឡើងរយៈពេល ៧២ម៉ោងមុនចាកចេញពីប្រទេសដើមរបស់ពួកគេ។ ពេលមកដល់ ពួកគេត្រូវធ្វើតេស្តរហ័សនៅច្រកដែលពួកគេឆ្លងកាត់។ នៅពេលធ្វើតេស្តរកឃើញថា អវិជ្ជមាន ពួកគេអាចធ្វើដំណើរដោយសេរីនៅក្នុងប្រទេស។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅរង់ចាំមើលថាតើនៅពេលណាលំហូរភ្ញៀវទេសចរនឹងអាចវិលត្រឡប់មកក្នុងកម្រិតមុនពេលវិបត្តិជំងឺកូវីដ៩៕
ពិស្តារខាងក្រោម៖

