បន្ទាប់ពីលោក ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានបង្ហាញគម្រោងបើកផ្សារទំនើបកសិផលកសិកម្ម ទិញតែពីកសិករខ្មែរ មានទីតាំងកណ្ដាលនៅ Olympia ហើយត្រៀមពង្រីក 250 សាខា ក្នុងទីក្រុងភ្នំពេញ ហើយជ្រើសរើសបុគ្គលិកផ្នែកសេវាកម្ម 400 នាក់ សម្ភាសន៍ជាប់ទទួលបានម៉ូតូ Honda Dream 2020 ម្នាក់មួយគ្រឿង ទទួលបានការសាទរជាខ្លាំង។ ទទឹមគ្នានោះដែរ តារាចម្រៀងលោក ខេម បានគាំទ្រនៅគំរោងជួយដល់កសិករខ្មែរនេះជាយ៉ាងខ្លាំង ដោយលោកបានប្រកាសសូម ចូលរួមផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិ ជូនឧកញ៉ា ណាវ៉ាត្រា ដោយឥតគិតថ្លៃ ដើម្បីឲ្យទីផ្សារកសិផលខ្មែរមានទីផ្សារពិតប្រាកដ។

លោកខេម បានសរសេរបែបនេះថា “ខ្ញុំបាទខេម សូមប្រកាសថា និងចូលរួមផ្សព្វផ្សាយ ផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ដោយឥតគិតថ្លៃ ដើម្បីជួយជំរុញនិងលើកទឹកចិត្ត ដល់កសិករ នឹងបង្កើតទីផ្សារពិតប្រាកដសម្រាប់ ពុកម៉ែបងប្អូនកសិករ។ ជាពិសេសសូមអំពាវនាវ ដល់បងប្អូនសិល្បករសិល្បការិនីទាំងអស់ មេត្តាចូលរួមផ្សព្វផ្សាយ និងលើកទឹកចិត្ត ដើម្បីឱ្យ ពុកម៉ែបងប្អូន ទទួលបាន នូវអាហារដែលគ្មានជាតិគីមី ដែល គិតទៅលើសុខភាពជាចំបង។”







