តារាកំប្លែងជើងចាស់នាយ ស្មាញ ត្រូវបានរថយន្តធន់ធំដឹកដី កិនស្លាប់នៅត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ចំណុចស្តុបរថយន្តម៉ាកសឺដេស កែងផ្លូវ ៣០ម៉ែត្រ កាលពីវេលាម៉ោង ៥ ល្ងាចថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៩ នេះ ខណៈភរិយារបស់លោកបានរងរបួសធ្ងន់យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះបានគាបជាប់ ខាងក្រោមរថយន្តតែម្តង ខណៈអ្នកបើកបរត្រូវបាននាំខ្លួនទៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម។

មុននាយ ស្មាញស្លាប់១ថ្ងៃ នាយ ត្រូវបានប្រភពមួយ ប្រាប់ឲ្យដឹងថា លោកទើបតែថតបញ្ចប់សាច់រឿង “ក្តាមវង្វេងស្រែ” របស់កម្មវិធី “សំណើចចុងសប្តាហ៍” ជាមួយក្រុមតារាកំប្លែងជាច្រើនរូបផ្សេងទៀត របស់ស្ថានីយទូរទស្សន៍បាយ័ន។

បច្ចុប្បន្នបុណ្យសពនាយស្មាញ នៅឯគេហដ្ឋានទល់មុខវត្តព្រែកហូរ។ បងប្អូនខ្មែរ និងសិល្បករសិល្បការនីទាំងអស់ ដែលអាណិតស្រឡាញ់គាត់ សូមអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនិងចូលបុណ្យតាមសទ្ធាជ្រះថ្លា។សូមទំនាក់ទំនងលេខទូរសព្ទប្រពន្ធរបស់គាត់ 018 545 1819។






