ក្នុងសប្តាហ៍នេះ លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅឧទ្យានជាតិអង្គរ កាលពីថ្ងៃទី២១ ខែកុម្ភៈនេះ។ ដំណើរទស្សនកិច្ចនេះលោកស្រីបានចូលរួមសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។
ក្នុងបេសកកម្មនេះ លោកស្រី Angelina Jolie បានទៅទស្សនាប្រាសាទអង្គរវត្តផងដែរ។ ខណៈដែលថ្ងៃពុធម្សិលមិញ លោកស្រីបានទៅទិញសម្លៀកសំពាក់ និងអីវ៉ាន់មួយចំនួនទៀតនៅផ្សារទួលទំពួននាទីក្រុងភ្នំពេញ បណ្តាលឲ្យមានការចាប់ជាខ្លាំងនូវការបង្ហាញវត្តមានដ៏កម្រក្នុងបេសកកម្មរបស់ខ្លួននៅពេលនេះ។
នៅព្រឹកថ្ងៃទីព្រហស្បតិ៍ ទី២៤កុម្ភៈ លោកស្រីបានជួបពិភាក្សាការងារជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ក្នុងជំនួបនេះរដ្ឋមន្រ្តីវ័យក្មេងរូបនេះ បានថ្លែងអំណរ គុណចំពោះលោកស្រី Angelina Jolie តារាភាពយន្តហូវីដដ៏ល្បីល្បាញដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារនិង អភិរក្សធនធានធម្មជាតិនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងការសហការលើផ្នែកផ្សេងៗទៀត។
ជំនួបគួរសមមួយរវាងរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Angelina Jolie ត្រូវបាន សាយ សំអាល់ គូសបញ្ជាក់ពីការបន្តកិច្ចសហការ និងការគាំទ្ររបស់ក្រសួងបរិស្ថាន ចំពោះគម្រោងអភិរក្សដែលផ្តួចផ្តើមដោយលោកស្រី Angelina Jolie។
គួររម្លឹកថា កម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ដែលលោកស្រីទើបសម្ពោធជាផ្លូវការនាពេលថ្មីៗនេះ ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។ កម្មវិធីចិញ្ចឹមឃ្មុំនេះមានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។
លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN និងជាតារាហូលីវូដដ៏ល្បីលើពិភពលោក៕