លូសុីស (Lucius Japanese & Western Restaurant, Lucius Café & Bakery) ភោជនីយដ្ឋានម្ហូបអាហាររសជាតិដើម បែបជប៉ុន និងអឺរ៉ុប ព្រមទាំងកាហ្វេ និង នំបេកខ័ររី កំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជន ល្បីថាចូលភ្លក់រសជាតិម្ដងហើយ ច្បាស់ជានឹកចង់ចូលម្ដងទៀត ជាក់ជាមិនខាន។ គុណភាពខ្ពស់ រសជាតិដើម តែតម្លៃសមរម្យ តើភោជនីយដ្ឋានលំដាប់ស្តង់ដាឈ្មោះ លូស៊ីស មានអ្វីពិសេសខ្លះ បានជាទាក់ចិត្តអតិថិជនខ្លាំងសម្បើមម៉្លេះ?



យោងតាមការបង្ហើបឱ្យដឹងពី អ្នកស្រី គី រំដួល ម្ចាស់ភោជនីយដ្ឋាន លូសុីស (Lucius Japanese & Western Restaurant, Lucius Café & Bakery) បានទម្លាយអាថ៌កំបាំងនៅពីក្រោយការលក់ដាច់ និងទទួលការគាំទ្រខ្លាំងនៅភោជនីយដ្ឋាន អ្នកស្រីថា ភោជនីយដ្ឋាន លូសុីស បង្កប់នូវលក្ខណៈពិសេស និងភាពទាក់ទាញ ៤ ចំណុច ដែលធ្វើឱ្យមានភាពល្បីល្បាញខ្លាំងដូចសព្វថ្ងៃនេះ។ អ្នកស្រី ពន្យល់ថា៖
ទី១. ភោជនីយដ្ឋានយកតែត្រីស្រស់ៗមកធ្វើម្ហូបជូនអតិថិជន
ទី២. ទាំងគ្រឿងផ្សំ និងត្រីសាច់ សុទ្ធសឹងតែជារបស់ប្រភេទ Organic ធម្មជាតិពិតៗ ដែលនាំចូលដោយផ្ទាល់ពីតំបន់ខុសៗគ្នានៅប្រទេសជប៉ុន
ទី៣. ធានាជូនអតិថិជន ថាគ្រប់មុខម្ហូប គឺរក្សានូវរសជាតិដើមបែបជប៉ុន ១០០%
ទី៤. លូសុីស មានលក់ទាំងម្ហូបអាហារ ស្រាល្បីៗ កាហ្វេ និង បេកខ័ររីច្រើនមុខ ហើយជាពិសេស គឺតម្លៃសមរម្យថែមទៀតផង។



លោក នៅ រ៉ាដូ ជាអ្នកគ្រប់គ្រងទូទៅ ប្រចាំភោជនីយដ្ឋាន លូស៊ីស បានបញ្ជាក់ប្រាប់ក្រុមការងារ Oknha News ថា គ្រប់មុខម្ហូប ភេសជ្ជៈ និងនំបេកខ័ររី អតិថិជនលូស៊ីស បានកុម្ម៉ង់ញ៉ាំសឹងគ្រប់មុខ រៀងរាល់ថ្ងៃ តែក្នុងចំណោមនោះ ឈុតម្ហូបជប៉ុនបែប Sushi និង Sashimi លក់ដាច់ខ្លាំងជាងគេ។



អ្នកគ្រប់គ្រងទូទៅដដែលរូបនេះ ប្រាប់ទៀតថា គ្រប់រសជាតិម្ហូបអាហារនៅ ភោជនីយដ្ឋាន លូសុីស គឺជាស្នាដៃរបស់ចុងភៅជំនាញមានបទពិសោធន៍ច្រីនឆ្នាំ ដែលពួកគាត់សុទ្ធតែជាមេចុងភៅចាស់វស្សា ចេញពីភោនីយដ្ឋានលំដាប់ខ្ពស់ និងភោនីយដ្ឋានក្នុងសណ្ឋាគារ រីសត លំដាប់ផ្កាយ៥ ជាពិសេសមានជំនាញពិតប្រាកដ ក្នុងការច្នៃប្រឌិតម្ហូបបែបជប៉ុន និង អឺរ៉ុប ជូនអតិថិជន មិនឱ្យទាស់ចិត្តឡើយ។
អតិថិជន ដែលមានបំណងចង់ញ៉ាំម្ហូបបែបជប៉ុន មានរសជាតិឆ្ងាញ់ រសជាតិដើម 100% Japanese សូមកុំភ្លេចភោជនីយដ្ឋាន លូសុីស។ ទីតាំងចំណតធំទូលាយ មានបន្ទប់អាហារបែប VIP ទន្ទឹមនឹងការ ផ្ដល់ជូនអតិថិជននូវរសជាតិអាហារដើម ដ៏មានឱជារស លូស៊ីស ក៏មានទទួលរៀបចំ កម្មវិធីញ៉ាំអាហារជួបជុំជាលក្ខណៈគ្រួសារ មិត្តភ័ក្តិ ធ្វើខួបកំណើត ខួបអាពាហ៏ពិពាហ៏ និង កម្មវិធីប្រជុំផ្សេងៗទៀតផងដែរ។



ភោជនីយដ្ឋាន លូសុីស មានអាស័យដ្ឋាន ស្ថិតនៅក្នុងអាគារព្រីនថាមផ្លាសា តាមបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ភ្នំពេញ (ខាងជើងស្ពានអាកាសក្បាលថ្នល់ ១០០ម៉ែត្រ ទល់មុខអាគារពាណិជ្ជកម្ម Prince)។ ភោជនីយដ្ឋាន ចាប់បើកពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១០យប់ ។ អតិថិជនអាចទាក់ទងសាកសួរព័ត៌មានពីភោជនីយដ្ឋានបាន តាមរយៈលេខ៖ 095 911 118/010 441 118 ។


ជាពិសេស លោកអ្នកក៏អាចកុម្ម៉ង់ម្ហូបអាហារ កាហ្វេ និង នំបេកខរ័រីជាមួយហាងផ្ទាល់ តាមគេហទំពរ័ តាមហ្វេសប៊ុកផេក Lucius Japanese & Western Restaurant ឬក៏អាចកុម្ម៉ង់តាម App លក់ម្ហូបដូចជា៖ Foodpanda, Nham24, WowNow, e-Get, Loda, Wing Mall, Grab Food, PassApp Food, និង Foodbooking ដែលមានការដឹកជញ្ជូនមិនគិតថ្លៃបន្ថែមក្នុងក្រុងភ្នំពេញ៕