បទ “រំលឹករឿងចាស់ចង់តែយំ” ដែលជាបទបទចំរៀងថ្មីរបស់លោកឆាយ វីរ:យុទ្ធ ត្រូវបានឧកញ៉ាម្នាក់រ៉ាប់រងចំណាយទាំងស្រុង ដោយបទចម្រៀងនោះទើបតែផលិតរួចរាល់កាលពីពេលថ្មីៗនេះ។
បទ “រំលឹករឿងចាស់ចង់តែយំ” ត្រូវបានផុសនថ្ងៃនេះ មានហ្វេនជាច្រើននាំគ្នា like share និង commentជាច្រើន ព្រោះភាគច្រើនត្រូវរឿងរបស់ពួកគេ។ បទចំរៀងដ៏មានអត្ថន័យនេះ បានចាក់ដោត ស្តាប់ហើយស្ទើរខ្ទេចខ្ទាំបេះដូង ថ្លើមប្រមាត់ ព្រោះតែមនុស្សដែលខ្លួនស្រលាញ់ ទុកយើងត្រឹមជាកាំជណ្តើរ។ អ្វីដែលពិសេស ព្រោះតែស្រលាញ់បទនេះពេក មានបុរសម្នាក់ដែលគេស្គាល់មានងារជាឧកញ៉ាផងនោះរ៉ាប់រងចំណាយទាំងស្រុង ក្នុងការផលិតបទចម្រៀងនោះឡើង។
លោក ឆាយ វិរៈយុទ្ធ បានឲ្យដឹងថា លោកឧកញ៉ា ដែលបានចំណាយប្រាក់ក្នុងការជួយផលិតបទចម្រៀងរបស់លោកមានឈ្មោះថា ឧកញ៉ា ម៉េន កានី Oknha GANY MEN. GM ជាអ្នកជំនួញអចលនទ្រព្យម្នាក់ ដែលបានស្រលាញ់រាប់អាន នឹងបានថែមទាំងបានបោះទុនរកស៊ីជាមួយលោក លើមុខជំនួញជាច្រើនកន្លងមក។
ក្រៅពីជាដៃគូពាណិជ្ជកម្មជាមួយគ្នា លោក ឆាយ វិរៈយុទ្ធ ប្រាប់ថា លោកឧកញ៉ា គឺជាFans ម្នាក់ដែលពេញចិត្តសំលេងរបស់លោកតាំងពីយូរយារមកហើយ។ទទឹមគ្នានោះដែរ ដោយសារតែមានទំនាក់ទំនងនេះហើយបានឈានឲ្យអ្នកទាំងពីរស្គាល់គ្នា ហើយបានបោះទុនរកស៊ីជាមួយគ្នា ជាបន្តបន្ទាប់បែបនេះ។
តារាចម្រៀងល្បីឈ្មោះខាងលើ
បានលើកឡៀងទៀតថា ជាជំហានដំបូង
លោក ឧកញ៉ា ម៉េន កានីចំណាយយថវិកាទាំងស្រុង
លើការផលិតបទចម្រៀងថ្មី
មាន ទំនុកច្រៀង មេឡូឌី នឹង
ទំនុកភ្លេង
ហើយអាចនឹងឈានទៅរកការផលិតខារាអូខេក្នុងពេលឆាប់ៗខាងមុខនេះថែំទៀតផង។
ចង់ដឹងបទ “រំលឹករឿងចាស់ចង់តែយំ” របស់លោក ឆាយ វិរៈយុទ្ធ ដែលនាំឲ្យលោកឧកញ៉ាចំណាយប្រាក់ជួយផលិតឡើងមានអត្ថន័យបែបណាតោះ!ប្រិយមិត្តស្ដាប់ទាំងអស់គ្នា៖