ACE Lounge and Restaurant ភោជនីយដ្ឋានកំពុងមានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំង ក្នុងរាជធានីភ្នំពេញ តែងតែផ្ដល់ជូននូវប្រូម៉ូសិនជារៀងរាល់ថ្ងៃ ពោលគឺកម្មវិធីបញ្ចុះតម្លៃពិសេស មានចាប់ពី ២០% ដល់ ៣០% ជូនអតិថិជនជាទីស្រលាញ់។



ក្នុងនោះ ប្រសិនបើអតិថិជន ជាពិសេសមិត្តយុវវ័យអញ្ជើញទៅកម្សាន្តនៅ ភោជនីយដ្ឋាន អេ ស៊ី អ៊ី ចន្លោះពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នឹងទទួលបាននូវការបញ្ចុះតម្លៃដល់ទៅ ៣០% ទៅលើភេសជ្ជៈគ្រប់មុខទាំងអស់។ កាន់តែពិសេសជាងនេះ ទៀតនោះ អតិថិជនក៏នឹងទទួលបានប្រូម៉ូសិនបញ្ចុះតម្លៃលើភេសជ្ជៈ ២០% ដោយស្វ័យប្រវត្តិ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍។


ម្ហូបឆ្ងាញ់គ្រប់មុខ ភេសជ្ជៈចម្រុះដ៏ចាប់មាត់ បរិយាកាសដ៏រ៉ូមែនទិក ក្រោមភ្លើងពណ៌ចម្រុះ អមដោយតន្ត្រីញាក់កន្ត្រាក់អារម្មណ៍ នៅក្នុង ACE Lounge and Restaurant នឹងផ្ដល់នូវបទពិសោធន៍នៃការកម្សាន្តគ្មានដែនកំណត់ជូនលោកអ្នក។ អ្វីដែលកាន់តែពិសេសជាងនេះ ទៀតនោះ អេ ស៊ី អ៊ី ក៏តែងតែនាំយកនូវបរិយាកាសដ៏រំភើប និងភ្ញាក់ផ្អើលជូនអ្នកគាំទ្រ រៀងរាល់រាត្រី មិនឱ្យអតិថិជនរបស់ខ្លួន មានអារម្មណ៍ធុញទ្រាន់ឡើយ។ នោះគឺ វត្តមានរបស់កំពូលតារាចម្រៀង Dj ក្រុមភ្លេង និងក្រុមសិល្បៈករល្បីៗ ប្រចាំក្នុងប្រទេសកម្ពុជា មកច្រៀងជូនអតិថិជនរបស់ខ្លួន ស្ដាប់កម្សាន្តដោយផ្ទាល់ រៀងរាល់ថ្ងៃថែមទៀតផង។




សូមបញ្ជាក់ផងដែរថា អេ ស៊ី អ៊ី គឺជាភោជនីយដ្ឋានលំដាប់ជួរមុខមួយ ដែលត្រូវបានទទួលស្គាល់លើស្តង់ដារសុវត្ថិភាពកម្រិតខ្ពស់ពីមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ថាបម្រើសេវាកម្មម្ហូបអាហារជូនភ្ញៀវប្រកបដោយអនាម័យ និងផាសុខភាព។ ជាពិសេស ACE Lounge and Restaurant ក៏ជាប់ឈ្មោះជាភោជនីយដ្ឋាន ដែលគោរពតាមបទដ្ឋានស្តង់ដារ និងការណែនាំរបស់ក្រសួងសុខាភិបាលថែមទៀតផង។



ACE Lounge and Restaurant មានអាស័យដ្ឋាន នៅខាងក្រោយស្ថានទូរុស្សី ចម្ងាយ ៣០០ម៉ែត្រ ផ្លូវលេខ ១៦៧ ភូមិ២ សង្កាត់ ទន្លេបាសាក់ ខ័ណ្ឌ ចំការមន រាជធានីភ្នំពេញ។ អតិថិជនអាចទំនាក់ទំនង កក់កន្លែងទុកមុន ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស តាមរយៈលេខ 012 345 658 / 015 345 658 ៕
