តារាសម្ដែងស្រីស្អាតគីម ហួរ បានធ្វើខួបកំណើតធំជាលើកដំបូងគម្រប់អាយុ២៣ឆ្នាំកាលពីរាត្រីថ្ងៃទី៨ខែមករាឆ្នាំ២០២០ផ្គួបជាមួយការសម្ពោធភោជនីយដ្ឋាននិងផាប់ឈ្មោះអឹម ហ្វាយ (M Five)ដែលមានទីតាំងនៅផ្ទះលេខ៨៩ ផ្លូវលេខ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ស្រីស្រស់ដែលមានសាច់សខ្ចីដូចបណ្ដូលចេករូបនេះបានឲ្យដឹងថានាងរៀបចំជប់លៀងខួប១៥តុក្នុងនោះហៅតារាសិល្បករ៨តុឲ្យចូលរួមផងដែរ។ប៉ុន្ដែរចំពោះប្រាក់ចំណាយលើការបើកហាងនោះអស់ទឹកប្រាក់ប៉ុន្មានស្រីស្អាតមិនប្រាប់ទិន្នន័យឡើយ តែតាមរយៈការរៀបចំហាងទ្រង់ទ្រាយធំបែបនេះប្រាកដជាមិនក្រោមសែនដុល្លារឡើយ។

គីម ហួរបានឲ្យដឹងថានាងស្រលាញ់ការរកស៊ីតាំងពីតូចហេតុនេះហើយបានជាខំប្រឹងប្រែងរហូតទើបបានសម្រេចនៅពេលនេះ។នាងថាM Fiveបានតំណើរការជាង២ខែមកហើយទើបតែសម្ពោធនៅពេលនេះដោយផ្គួបជាមួយខួបកំណើតរបស់នាងតែម្ដង។
ស្រីស្អាតក៍មិនលាក់លៀមឡើយដោយអះអាងថាមុខជំនួញថ្មីនេះនាងដាក់ទុនជាមួយគូស្នេហ៍ ប៉ុន្ដែរនាងមិនទាន់ហ៊ានបញ្ចេញម្ចាស់ចិត្តនៅពេលនេះទេបើទោះទំនាក់ទំនងស្នេហារវាងនាងនិងបុរសនោះច្បាស់លាស់ជាមួយគ្នា១០០% ក្រោយមើលចិត្តគ្នាជិត៥ឆ្នាំទៅហើយក្ដី។

នាងថាមិនមានគម្រោងរៀបការឆាប់ៗឡើយគឺអាចអូសពេលដល់ទៅ៤ឬ៥ឆ្នាំខាងមុខទៀតទើបអាចគិតគូររឿងរៀបការ។
គីម ហួរ ជាអតីតFreshieកាលពីឆ្នាំ២០១៤ តែនាងទើបប្រឡូកសិល្បៈស៊ប់ទើបតែនៅរយៈពេលជាង២ឆ្នាំចុងក្រោយនេះតាមរយៈការថតភាពយន្ដនិងខារ៉ាអូខេឲ្យផលិតកម្មរស្មីហង្សមាសដូចជាបទចម្រៀងរបស់លោកណុប ប៉ាយ៉ារិទ្ធ,នី រតនា ,សយ រតនៈ ,ពេជ្រ សោភា និងសុខ ស្រីនាង ជាដើម។

តារាសម្ដែងដែលមានស្រុកកំណើតមកពីខេត្តកំពតរូបនេះកាន់តែមានរូបសម្រស់ប្រែប្រួលខ្លាំងផងដែរនៅពេលដែលនាងក្លាយជាអ្នកលក់គ្រឿងCosmeticតាមOnlineដ៍លេចធ្លោរម្នាក់ទើបគេសង្ស័យថាស្រីស្អាតបានកែសម្រស់ដើម្បីឲ្យកាន់តែមានភាពទាក់ទាញ។
ថៅកែហាងវ័យក្មេងរូបនេះបន្ថែមថាគ្រប់គ្នាពិតជាសង្ស័យថានាងបានកែសម្ផស្សមែនពិសេសគឺគេថានាងធ្វើច្រមុះឲ្យស្រួច។ប៉ុន្ដែរនាងសូមបញ្ជាក់ថាមិនបានកែកុនត្រង់ផ្នែកណាមួយទេគឺនៅរក្សារធម្មជាតិទាំងស្រុងតែម្ដង។

ដោយឡែកច្រមុះរបស់នាងពេលដែលនាងឡើងគីឡូមើលទៅដូចជាមិនសូវស្រួច តែពេលស្រកគីឡូក៍ស្រួចដោយខ្លួនឯងតែម្ដងគឺគ្មានបានវះកាត់ធ្វើអ្វីនោះទេ។ប៉ុន្ដែរនាងថានៅពេលដែលវ័យរបស់នាងឈានចូល៥០ទៅ៦០ឆ្នាំស្បែកចាប់ផ្ដើមជ្រីវជ្រួញខ្លាំងអីពេលនោះនាងអាចគិតទៅលើការកែសម្រស់ដែរហើយ។

តាមរយៈការចំណាយប្រាក់ជាច្រើនម៉ឺនដុល្លាបោះទុនលើមុខជំនួញធំនេះគីម ហួរ អះអាងថានាងមិនបោះបង់អាជីពសម្ដែងចោលនោះទេគឺនៅតែបន្ដទៅទៀតឲ្យតែមានពេលអាចឆ្លៀតបាន។

នាងថាថ្មីៗនេះទើបតែថតភាពយន្ដឲ្យហង្សមាសបាន២រឿងដែលមិនទាន់ដាក់បញ្ចាំង ខណៈដែលផលិតកម្មមួយចំនួនទៀតបានហៅថតកុនដែរ តែនាងមិនសូវមានពេលវេលាគ្រប់គ្រាន់ទើបកន្លងមកច្រើនតែលេចមុខថតMVច្រើនជាងភាពយន្ដ៕


