ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២នេះ កម្ពុជា នៅទទួលបានភ្ញៀវទេសចរសរុបចំនួន៤,៥៩០,៣២៦នាក់ ក្នុងនោះភ្ញៀវជាតិ៤,៥៦១,៤៧៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២៨,៨៤៩នាក់។ នេះបើតាមក្រសួងទេសចរណ៍។


របាយការណ៍ក្រសួងទេសចរណ៍ បានឲ្យដឹងនៅចំនួនភ្ញៀវទេសចរណ៍ថ្ងៃទី១ មានចំនួន៨៦២,៨៩៧នាក់ ថ្ងៃទី២ មានចំនួន១,៥៧៩,២៥១នាក់ និង ថ្ងៃទី៣ មានចំនួន២,១៤៨,១៧៨នាក់។
ក្រសួងទេសចរណ៍បង្ហាញផងដែរនូវគោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖
-ខេត្តបាត់ដំបង ៥៦៥,៦១៨នាក់ -ខេត្តកំពង់ចាម ៥១៤,៤៤៧នាក់ -ខេត្តសៀមរាប ៤០០,៥៩១នាក់ -ខេត្តបន្ទាយមានជ័យ ៣៨៨,២៧៣នាក់ -ខេត្តព្រៃវែង ៣៨២,៨៦៧នាក់ -ខេត្តកំពង់ស្ពឺ ៣៣១,៨០៩នាក់ -ខេត្តពោធិ៍សាត់ ២៩៨,០៣៧នាក់ -ខេត្តកំពង់ឆ្នាំង ២៧៥,៤០០នាក់ -ខេត្តកំពត ២៥៤,២៧០នាក់ -ខេត្តព្រះសីហនុ ២៣២,២៦៤នាក់ -រាជធានីភ្នំពេញ ២២២,២២០នាក់។


រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានបញ្ជាក់ថា ចរន្តភ្ញៀវនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី៣នេះនៅបន្តមានភាពផុសផល និងកុះករកាន់តែច្រើនធៀបនឹងថ្ងៃទី២ម្សិលម៉ិញ៕



