បើនិយាយដល់ដំណើរកម្សាន្តមានមនុស្សមិនតិចទេ ដែលប្រាថ្នាចង់ទៅលេងខេត្តមណ្ឌលគិរី ដែលសឹងតែខុសប្លែកពីខេត្តដទៃទៀត ជាខេត្តមានព្រៃឈើ ភ្នំខ្ពស់ៗ ហើយមានសីតុណ្ហភាពត្រជាក់ និងជាខេត្តមានតំបន់ទេសចរណ៍ធម្មជាតិធំបំផុតនៅប្រទេសកម្ពុជា។
តាមមន្រ្តីមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគីរី មានតំបន់ទេសចរណ៍សរុបជាង ១០០ កន្លែង។ ខេត្តខ្ពង់រាបដីក្រហមនេះ មានតំបន់ទឹកជ្រោះច្រើនជាង ២០ កន្លែង ព្រមទាំងមានរុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូចធំជាច្រើន។

ប្រសិនបើមានគម្រោងចង់មកកំសាន្តនៅមណ្ឌលគីរី ឧកញ៉ាញូស៍ សុំ Recommend កន្លែងស្នាក់នៅថ្មីស្រឡាងមានភាពស្និទ្ធស្នាលជាមួយធម្មជាតិមួយកន្លែងមានទេសភាពល្អឥតខ្ចោះ ហើយមានប្រភេទបន្ទប់ជាច្រើនសណ្ឋានសម្រាប់ជ្រើសរើសស្នាក់នៅទៀតផង។

រីសត (Resort) មួយកន្លែងល្បីលាន់មាត់ប្រៀបបីដូចឋានសួគ៌នៅលើដីនោះ គឺ PIDOMA REOSRT មណ្ឌលគិរី ដែលទើបចាប់ផ្តើមដំណើរការមុនចូលឆ្នាំប្រពៃណីជាតិខ្មែរប៉ុណ្ណោះ ប៉ុន្តែទទួលបានភ្ញៀវទេសច្រើនកុះករទៅលេងកម្សាន្ត សម្រាកលំហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធធម្មជាតិពិតៗ។
នៅពេលដែលមកលេងមណ្ឌលគិរីកុំភ្លេចស្នាក់នៅ PIDOMA RESORT នឹងលោកអ្នកក៏អាចធ្វើការកក់ទុកមុនបានផងដែរស្នាក់នៅជាមួយនឹងបន្ទប់ឯកជនភាព លក្ខណៈគ្រួសារ និងគូស្នេហ៍ដែលមានអាងហែលទឹកផ្ទាល់ខ្លួន មានបន្ទប់ជាច្រើនប្រភេទសម្រាប់លោកអ្នកក្នុងការជ្រើសរើសដែរណា!! ទីតាំង : https://bit.ly/3Ig93a6សាកសួរព័ត៌មានបន្ថែមអំពីតម្លៃបន្ទប់ ឬកក់បន្ទប់តាមលេខទូរសព្ទ៖- 066 319 600 (Metfone)- 098 319 600 (Smart)៕

















