ស្រ្តីវ័យក្មេង ជា ស្រីនា ដែលជាអ្នកបង្កើតមាតិកាទាក់ទងនឹងសម្រស់បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកល្បីឈ្មោះ ទទួលសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសហរដ្ឋអាមេរិកពីសាកលវិទ្យាល័យ អារីហ្សូណា (The University of Arizona) នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ។
ក្នុងវ័យត្រឹមតែ ២១ឆ្នាំ យុវតី ជា ស្រីនា បានបង្ហោះលើបណ្តាញសង្គមហ្វេសបុកក្នុងន័យដើមយ៉ាងដូច្នេះថា៖ «យំបោកក្បាលម្តងៗ ដោយសារធ្វេី Assignment អត់ចេញភ័យផង យំផងដោយសារដាច់ internet ពេល quiz រត់ចេញពីថតមកប្រលងក៏មាន ខឹងខ្លួនឯងដោយសារអត់យល់មេរៀនក៏មានរៀនផង ធ្វើការផង ពិន្ទុក៏មិនពូកែដូចមុន ខ្ញុំមិនដែលគិតថាខ្ញុំនឹងរៀនចប់ទេ តែបន្ទាប់ពីស្ត្រេសអស់រយៈពេល ៤ឆ្នាំចុងក្រោយខ្ញុំធ្វេីបានហេីយ»។
ស្រីនា បន្តថា Graduation still feel like a very long dream to me but in the end I made it.
ជា ស្រីនា គឺជាកូនស្រីត្រកូលអភិជនមួយរស់នៅភ្នំពេញ ហើយកំពុងជោគជ័យក្នុងមុខជំនួញក្នុងវិស័យសម្អាងការ និងកាត់ដេរ ឈ្មោះ «ប្រណិតនារី»។ ស្រីនា សិស្សឆ្នើមនិទ្ទេស A ជាអ្នកគ្រប់គ្រងសម្អាងការប្រណីតនារីរបស់ម្តាយនាងផង ហើយក៏ជាអ្នកបង្កើតមាតិកាទាក់ទងទៅនឹងសម្រស់ផង និងជាសិស្សផ្នែកអាជីវកម្មផង។
ស្រីនា ត្រូវបានយុវជនចាត់ទុកជាស្រ្តីវ័យក្មេងពោរពេញដោយសមត្ថាភាព ក្នុងការច្នៃប្រឌិតបង្កើតមាតិកាកម្សាន្ត និងសម្រស់ ព្រមទាំងជាអ្នកគ្រប់គ្រងដឹកនាំមុខជំនួញបន្តវេនពីអ្នកម្តាយរបស់នាងឲ្យទទួបាននូវភាពជោគជ័យល្បីល្បាញកក្រើកប្រទេសក្នុងពិភពសិល្បៈ ដែលមានតារាជួរមុខស្រីបុរសតែងតែចូលរួមថតប្រម៉ូតឲ្យសម្អាងការ ប្រណិតនារី។
លើសពីនេះ ស្រីនាក៏ធ្លាប់បានចូលរួមសម្តែងថតស្ព័តពាណិជ្ជកម្មឲ្យធនាគារដ៏ពេញនិយម ABA ផងដែរ៕