តើមានមូលហេតុអ្វីសុខៗ នាយពាក់មី ចង់ចាកចេញពីស្ថានីយទូរទស្សន៍ CTN

កម្សាន្ត

តារាកំប្លែងជួរមុខ នាយ ពាក់មី ប្រកាសដំណឹងគ្រោងនឹងឈប់ពីស្ថានីយទូរទស្សន៍ CTN ក្រោយលេចលឺមានសម្ពាធពីអ្នកគ្រប់គ្រងថ្មីរបស់ស្ថានីយ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសារជាសម្លេងនាយកពាក់មី បានបញ្ចាក់ថា តារាកំប្លែងដែលត្រូវឈប់ពីស្ថានីយ៍ទូរទស្សន៍ CTN មាន នាយពាក់មី នាយគ្រឿន នាយក្រូច និងអ្នកដឹកនាំផលិតដ៏ល្បី លោក សុវណ្ណ ឬទ្ធី ហៅលោកតា វ៉ិចទ័រ ក្រោមហេតុផលមានសម្ពាធពីអ្នកគ្រប់គ្រងរបស់ខ្លួន។

យ៉ាងណា តាមរយៈទ័ព័រហ្វេសបុកផ្ទាល់ខ្លួននាព្រឹកថ្ងៃទី៣១ឧសភានេះ នាយពាក់មី បានលើកឡើងក្នុងន័យដើមយ៉ាងដូច្នេះថា៖«ខ្ញុំប្រហែលជាត្រូវឈប់ពីសុីធីអិនហេីយបង​ប្អូន​ បេីមិនក្រុមហ៊ុនដកចេញ​ ក៏ឈប់ខ្លួនឯងដែ​ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី​។ ខ្ញុំមិនចង់ចាកចេញពីសុីធីអិនដែលជាផ្ទះ​ ជាកន្លែងផ្តល់កំណេីតសិល្បៈឲ្យខ្ញុំទេ​ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ​ នៅរឿងដែលរិតត្បិតតឹងតែង​ពេក​ ធ្វេីឲ្យបុគ្គលិកមានសម្ពាធ»។

នាយពាក់មីបន្តថា៖ «សង្ឃឹមថាកាឈប់របស់ខ្ញុំ​ នឹង​ អ្នកកំប្លែងផ្សេងទៀត​ អាចធ្វេីអោយអ្នកគ្រប់គ្រងថ្មី​គាត់មានកាបន្ធូបន្ថយ​ នៅច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ​ ដេីម្បីបុគ្គលិកដែលនៅ​គាត់បានសុខសប្បាយមិនសូវមានសម្ពាធ​»

សូមស្តាប់ការលើកឡើងរបស់នាយពាក់មី៖