មុននេះតារាកំប្លែងល្បីឈ្មោះនាយ ពែកមី ត្រូវបាន ប៉ូលិសផាក អស់រហូតដល់ទៅ៤០ម៉ឺនរៀល ពីបទបកលើសល្បឿនកំណត់ នឹង ប័ណ្ណបើកបរ។ ទទឹមនឹងការផាកនោះ តារាកំប្លែងរូបនេះបានផុស លើផេកផ្លូវការរបស់លោកPek Mi CBS សរសេររៀបរាប់ពីហេតុការនោះ ព្រមទាំងថតសែលហ្វី ប្រាក់១០០ ដុល្លារ ជាមួយសមត្ថកិច្ចដែលកំពុងតែបំពេញការថែមទៀត។

ផេកPek Mi CBS សរសេររៀបរាប់បែបនេះថា(ប៉ូលិសចរាចរណ៏ នៅបាត់ដំបង ចាប់អស់40ម៉ឺនរៀល មើលមុខ ប៉ូលិសញញឹម សូមបងប្អូនប្រយត៏អស់លុយដូចខ្ញុំ (ចាប់ល្បឿន នឹងប័ណបើកបរ) ភូមិ បញ្ញា ឃុំកំពង់ព្រះ.)។
មិនបានប៉ុន្មាននាទីផង លោក ឧកញ៉ា ហ៊ុន ជា ដែលបានឃើញការផុសនេះ ក៏បានស៊ែរបន្ត ហើយបានដាក់ជាចម្ងល់បែបនេះថា ( ថតផុសធ្វើបែបណឹងបានន័យថាមុិចវិញ ? ខុស គឺ ខុស កុំចង់ល្បីខុសរឿង ១ គាត់មានលុយ ២ គាត់ជាតារាល្បី?)

ជុំវិញការផុស បណ្ដាលឲ្យមានការចោទសួរ ពីលោក ឧកញ៉ា មានឥទ្ធិពល ខាងលើ នៅមិនទាន់ស្នើសុំការបកស្រាយបន្ថែម ពីតារាកំប្លែងនាយ ពែកមីបានឡើយ ដោយទូរសព្ទ័ខលចូលមិនមានអ្នកលើក៕