ក្រុមហ៊ុន Ford ឆ្នាំនេះកាន់តែកាច ក្រោយបញ្ចេញរថយន្តសេរីថ្មីជាច្រើនម៉ូដែល ខណៈ XLT និង Wildtrak គឺកំពុងអន្ទងចិត្តអ្នកស្រលាញ់ចូលចិត្តរថយន្តប្រភេទ Pick Up ជាខ្លាំង ដោយសារឆ្នាំនេះ Ford បានកែរូបរាងស្ទើរទាំងស្រុង អមជាមួយបច្ចេកវិទ្យាដ៏ទំនើប ខុសពីឆ្នាំមុនៗ។

ស្ថិតក្នុងប្រភេទរថយន្ត Pick Up ដូចគ្នា ប៉ុន្តែម៉ូដែល Ford Ranger Wildtrak មានតម្លៃថ្លៃជាង XLT ដល់ទៅជាង ១ ម៉ឺនដុល្លារឯណោះ ពោល Wildtrak 2023 មានតម្លៃ ៥៨,៥០០ ដុល្លារ ស្របពេល XLT មានតម្លៃចន្លោះពី ៤៤,៥០០ ទៅ ៤៦,៥០០ ដុល្លារ។

មូលហេតុចម្បងដែលធ្វើឱ្យរថយន្តទាំង ២ ម៉ូដែលនេះមានតម្លៃខុសគ្នាខ្ទង់ម៉ឺនដុល្លារ គឺរចនាបថនៃរថយន្តទាំងផ្នែកខាងក្នុង និងខាងក្រៅ បច្ចេកវិទ្យាបំពាក់មកជាមួយរថយន្ត និងម៉ាស៊ីននៃរថយន្ត។
ចំពោះម៉ាស៊ីនរបស់រថយន្ត Wildtrak 2023 គឺមានជម្រើសម៉ាស៊ីនចំណុះ ២ លីត្រ Bi-Turbo ជាមួយប្រអប់លេខ ១០ វគ្គអូតូ អាចផលិតកម្លាំងដល់ ២០៧ សេះ និងកម្លាំងរមួល ៥០០ ញ៉ូវតុនម៉ែត្រ មាន ៦ ពណ៌សម្រាប់ជ្រើសរើសគឺ ស ខ្មៅ ទឹកក្រូច ទឹកប្រាក់ ក្រហមចាស់ និងប្រផេះ ខណៈតម្លៃគឺ ៥៨,៥០០ ដុល្លារ។


ដោយឡែក XLT 2023 វិញគឺមាន ២ ជម្រើសសម្រាប់ជ្រើសរើស គឺម៉ាស៊ីនចំណុះ ២ លីត្រ Bi-Turbo ជាមួយប្រអប់លេខ ១០ វគ្គអូតូ និងម៉ាស៊ីន ២ លីត្រ Bi-Turbo ជាមួយប្រអប់លេខ ៦ វគ្គអូតូ។

ក្រឡេកទៅមើលរូបរាងផ្នែកខាងក្រៅរបស់រថយន្ត ២ ម៉ូដែលនេះវិញ Wildtrack រចនាឡើងកាចជាងឆ្នាំមុនៗ ដោយមានស្តុបខាងក្រោយជារាងអក្សរ C ស្អាតប្លែក និងកាមេរ៉ា ៣៦០ ដឺក្រេ ខណៈ XLT រក្សារូបរាងស្តុបសាមញ្ញដដែល។
តួខាងក្នុងរបស់រថយន្ត Wildtrak បំពាក់ដោយកៅអីស្បែក ហើយអាចបញ្ជាដោយប្រព័ន្ធអេឡិចត្រូនិក ស្របពេលអេក្រង់ផ្ដល់ព័ត៌មានមានទំហំ ១២ អ៊ីញ ខណៈកៅអី XLT ជាប្រភេទកាមីញី បញ្ជាដោយដៃ និងមានអេក្រង់ផ្ដល់ព័ត៌មានទំហំ ១០ អ៊ីញ។


ប្រសិនបើលោកអ្នកចាប់អារម្មណ៍ចង់បានរថយន្តទាំង ២ ម៉ូដែលខាងលើ លោកអ្នកអាចរកជាវបាននៅក្រុមហ៊ុន RMA Cambodia ជាមួយនឹងលក្ខខណ្ឌបង់រំលោះច្រើនជំរើសដូចជា បង់ប្រាក់មុន ២០% នៃតម្លៃរថយន្ត ជាមួយនឹងការបង់រំលោះពី ១ឆ្នាំ ដល់ ៧ ឆ្នាំជាមួយធនាគារដៃគូ។
លោកអ្នកក៏អាចទំនាក់ទំនងសាកសួរព័ត៌មានលំអិតតាមរយៈលេខទូរស័ព្ទរបស់ភ្នាក់ងារលក់ 092 555 265 អំពីព័ត៌មានលំអិតផ្សេងៗផងដែរ៕