Superstar ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Ford ឆ្នាំនេះ ទំនោរជាធ្លាក់ទៅលើម៉ូដែល Ford Ranger Wildtrak 2023 ហើយ ដោយសាររូបរាងដ៏កាច និងបច្ចេកវិទ្យាដ៏ទំនើបឆ្លាតវៃចុងក្រោយបង្អស់។
ម៉ូដែល Wildtrak ឆ្នាំនេះផលិតឡើយយ៉ាងផ្ចិតផ្ចង់ ផ្ដោតសំខាន់លើគុណភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ហើយអ្វីកាន់តែពិសេសគឺមានពណ៌ជាច្រើនសម្រាប់ជ្រើសរើសដូចជា ពណ៌ស ខ្មៅ ទឹកក្រូច ទឹកប្រាក់ ក្រហមចាស់ និងប្រផេះជាដើម ខណៈតម្លៃរបស់វាគឺ ៥៨ ៥០០ ដុល្លារ។
ក្រឡេកទៅមើលលក្ខណៈពិសេស ១០ ចំណុចដែលភ្នាក់ងារលក់រថយន្ត Ford បានបង្ហើបឲ្យដឹងវិញមានដូចជា៖
- ប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេ ងាយស្រួលដល់ការចូលចត
- កុងទ័រឌីជីថលសេរីថ្មី និងមានទំហំធំដល់ទៅ ៨ អ៊ីញ ផ្ដល់រូបភាពច្បាស់ត្រជាក់ភ្នែក
- ប្រព័ន្ធគ្រប់គ្រងប៉ុង និងប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ
- អេក្រង់ Touch Screen ទំហំ ១២ អ៊ីញ និងបច្ចេកវិទ្យា Sync 4 ជំនាន់ថ្មី
- ភ្លើងខាងក្នុងរថយន្តជាប្រភេទ LED ភ្លឺច្បាស់ជាងមុន
- ម៉ាស៊ីនត្រជាក់ខាងក្រោយកាន់តែផ្ដល់ផាសុកភាពដល់អ្នករួមដំណើរ
- មានប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ Wireless Charger
- ផ្នែកខាងក្រោយបំពាក់មកជាមួយឈ្នាន់នៅចំហៀង ងាយស្រួលដល់ការឡើងចុះ
- ប្រព័ន្ធជើងក្រោមរថយន្តធ្វើពីដែកថែបរឹងមាំ បើកបរបានគ្រប់ស្ថានភាពផ្លូវ
- មានពោងសុវត្ថិភាពដល់ទៅ ៧ គ្រាប់ បន្ថែមការការពារកាន់តែប្រសើរ
បន្ទាប់ពីអានចប់ចំណុចពិសេសៗខាងលើហើយ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះ Options ទាំងនេះ ហើយវាសមល្មមអាចឲ្យ Wildtrak 2023 ក្លាយជា Superstar ប្រចាំឆ្នាំនេះដែរឬយ៉ាងណា?