សណ្ឋាគារផ្កាយ ៥ ស្តង់ដារលំដាប់ពិភពលោក Hyatt Regency Phnom Penh នាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំកម្មវីធី MasterClass Whiskey នៅបារទំនើបក្រោមដី Metropole Underground ដោយសហការជាមួយ Moonshine អញ្ជើញជើងខ្លាំងក្រឡុកស្រាប្រចាំតំបន់អាសុីប៉ាសុីហ្វិ្រកមួយរូប ចែករំលែកបទពិសោធន៍ និងប្រឹក្សាយោបល់អំពី Whiskey ។


លោក Tom Hogan គឺជាអ្នកគ្រប់គ្រងទូទៅ (GM) ប្រចាំតំបន់អាស៊ី Proof & Company ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ លោក គឺជាអ្នកជំនាញខាងក្រឡុកស្រា និងមានបទពិសោធន៍ចាស់វស្សារ នៅក្នុងឧស្សាហកម្មនេះអស់រយៈពេលជាង ១៤ឆ្នាំ ។



តាមរយៈចំណេះដឹង និងបទពិសោធន៍ជោគជាំ ក្នុងនាមជាអ្នកក្រឡុកស្រា លោក Tom Hogan ក៏ជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធីប្រឡុកស្រាលំដាប់ពិភពលោកល្បីៗជាច្រើន ហើយក្រោយមក លោកក៏បានក្លាយទៅជាអ្នកប្រឹក្សាស្រាក្រឡុកជាមួយក្រុមហ៊ុន Proof ដោយបង្កើតនូវបទពិសោធន៍ភេសជ្ជៈពិសេសបំផុតមួយចំនួននៅក្នុងតំបន់អាសុីប៉ាសុីហ្វ្រិក (APAC) ។


លោក Tom ធ្លាប់ទទួលការបណ្តុះបណ្តាលជាផ្លូវការពី School of the Arts Institute of Chicago ហើយលោក ក៏ត្រូវបានអ្នកគាំទ្រជាច្រើនក្នុងអាជីពក្រឡុកស្រា និងភេសជ្ជៈ កត់សម្គាល់ថា ជាមនុស្សដែលមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការរួមបញ្ចូលសិល្បៈហត្ថកម្ម និងបទពិសោធន៍ក្នុងការធ្វើស្រាក្រឡុករបស់គាត់។


បេសកកម្មរបស់លោក Tom Hogan គឺបង្កើតបទពិសោធន៍ភេសជ្ជៈប្លែកៗ ដើម្បីចែករំលែកទស្សនៈរបស់គាត់លើឧស្សាហកម្មនេះជាមួយក្រុមបារក្រឡុកស្រាវ័យក្មេង និងជួយផ្សព្វផ្សាយចំណេះដឹងទៅកាន់សហគមន៍ស្រាក្រឡុកដែលកំពុងរីកចម្រើននៅជុំវិញតំបន់ និងពិភពលោក។



Metropole Underground នៅសណ្ឋាគារ Hyatt Regency Phnom Penh គឺជាបារក្រោមដីដ៏ទំនើប និងទាន់សម័យ សម្រាប់អតិថិជនប្រារព្ធកម្មវិធីពិសេសៗ ដូចជា៖ ខួបកំណើត ខួបអាពាហ៍ពិពាហ៍ ឬកម្មវិធីជប់លៀងលក្ខណៈឯកជន និងព្រឹត្តិការណ៍សម្ភោធផលិតផលផ្សេងៗជាដើម។ Metropole Underground បារ បើកបម្រើភ្ញៀវរៀងរាល់ថ្ងៃពុធ ដល់អាទិត្យ ចាប់ពីម៉ោង 6:00pm ដល់ម៉ោង 1:00am។ សម្រាប់ព័ត៌មានន្ថែម៖ 023 600 1234 [email protected] ៕