នាល្ងាចថ្ងៃសុក្រ ទី 24 ខែមិថុនា ឆ្នាំ 2022 ចាប់ពីម៉ោង 6:30 ល្ងាចដល់ម៉ោង 8:30 យប់ សណ្ឋាគារ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ បានសហការគ្នាជាមួយនិង Tribe Art Cambodia ជាលើកទីបី ដើម្បីលើកតម្កើងមរតកវប្បធម៌ខ្មែរ តាមរយៈកម្មវិធីពិព័រណ៍សិល្បៈគំនូរបែបវេទមន្ត របស់លោក ណាក់ ណយ ក្នុងកម្មវិធី ពិព័រណ៍សិល្បៈ ‘KINGDOM By Nak Noy’ ។


តើយុវជន ណាក់ ណយ ជានរណា ហើយគាត់នឹងនាំយកនូវស្នាដៃអ្វីមកតាំងពិព័រណ៌លក់ជូនភ្ញៀវ នៅសណ្ឋាគារលំដាប់ផ្កាយ ៥ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ?

ណាក់ ណយ ជាយុវជន មានអាយុ ២២ ឆ្នាំ ជាវិចិត្រករគូរគំនូសហសម័យ ហើយមានដើមកំណើតនៅខេត្តសៀមរាប។ បច្ចុប្បន្ន ណយ គឺជានិស្សិតអាហារូបករណ៍ ថ្នាក់ឆ្នាំទី១ ផ្នែកគូរគំនូនៅសាលា ហ្វាពន្លឺសិល្បៈខេត្តបាត់ដំបង ហើយលោកបានបង្កើតស្នាដៃគំនូជាច្រើន និងត្រូវបានទទួលស្គាល់យ៉ាងឆាប់រហ័សពីមហាជន។


ពីកុមារភាព ក្នុងវ័យ ៦ឆ្នាំ ណយ ចាប់ផ្ដើមចេះគូគំនូ រហូតមានសមត្ថភាព គំនូរផ្ទាល់ខ្លួនលក់ជូនមិត្តភ័ក្តិ និងអ្នកស្រលាញ់ស្នាដៃសិល្បៈគំនូបែបច្នៃប្រឌិតស្រមើស្រមៃនេះ តាំងពីឆ្នាំ ២០១៥។ ការណ៍នេះ បានជំរុញទឹកចិត្តលោក ឱ្យស្រលាញ់សិល្បៈគំនូនេះកាន់តែខ្លាំងឡើងៗ។
ភាពជោគជ័យរបស់ លោក ណយ ក្នុងនាមជាសិល្បករខ្មែរវ័យក្មេង កើតឡើងពីការកែច្នៃគំនូ រូបភាពដូចសុបិន និងកំពុងកើតឡើងក្នុងពិភពមួយថ្មីដាច់ដោយឡែក។ រាល់រូបគំនូរបស់ ណយ សុទ្ធតែកើតចេញពីការបំផុសគំនិតរបស់ខ្លួន និងដើម្បីស្វែងរកទិដ្ឋភាពថ្មីៗឲ្យកាន់តែអស្ចារ្យសម្រាប់អ្នកទស្សនារូបភាព។


ស្ទីលប្លែកៗនៃសិល្បៈគំនូររបស់ ណាក់ ណយ កើតឡើងពីការស្រមើលស្រមៃរបស់គាត់តាមរយៈមជ្ឈដ្ឋានជាច្រើន។ របៀនៃការគូររូប ជាចម្បងគឺចាប់ផ្តើមនៅលើអាគ្រីលីក ជាមួយផ្ទាំងក្រណាត់ដាក់ពីលើ បន្ទាប់មកការលាយទឹកថ្នាំនៅលើក្រដាសអមដោយការស្រមៃនិងរបៀបនៃការប្រើឧបករណ៍នីមួយៗ។ គ្រឿងអលង្កា និងសំលៀកបំពាក់ដ៏ប្រណិត លើរូបគំនូរបស់ ណាក់ ណយ គឺយោងទៅលើស្ថាបត្យកម្មខ្មែរបុរាណបង្ហាញពីភាពស្រស់ស្អាត និងក្តីសង្ឃឹម រួមបញ្ចូលជាមួយធម្មជាតិដែលនៅជុំវិញខ្លួន។

តម្លៃសំបុត្រចូលរួមពិព័រណ៌ខាងលើ ត្រឹមតែ 55ដុល្លារ ក្នុងម្នាក់ (រួមបញ្ចូលការទស្សនាការគូរគំនូរផ្ទាល់នៅលើកញ្ចក់របស់លោក ណាក់ ណយ ភេសជ្ជៈ អាហារសម្រន់ និងចង្វាក់ DJ កំណរអារម្មណ៍ នារាត្រីដ៏សែនមនោរម្យ នៅសណ្ឋាគារ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ ៕