បើលោកអ្នកជាអ្នកស្រឡាញ់រថយន្តបែប Pick Up នោះច្បាស់ណាស់ អ្នកប្រាកដជាស្គាល់ Ford Ranger Raptor ជាមិនខាន ដោយសាររថយន្តមួយប្រភេទនេះគឺជាអធិរាជនៃសែស្រឡាយ Pick Up។

Next-Generation Ranger Raptor 2023រចនាមកកាន់តែកាចជាងមុន ទាំងផ្នែកខាងក្នុង និងរូបរាងខាងក្រៅពោរពេញដោយអំណាច និងអានុភាពដ៏អង់អាច ផ្ដល់ទំនុកចិត្តដល់ការបើកបរ។
ក្រឡេកទៅមើលពីលក្ខណៈពិសេសរបស់បងធំជំនាន់ Next-Generation Ranger ដែលត្រូវបានផ្លាស់ប្ដូរថ្មីវិញមានដូចជា ម៉ាស៊ីនសាំង ៣ លីត្រ Twin Turbo Nano GTDi អាចផលិតកម្លាំងដល់ 392 PS និងមានកម្លាំងរមួលកង់ 583 Nm។

ផ្នែកខាងក្នុងបំពាក់មកជាមួយនូវអេក្រង់ធំបញ្ឈរចំកណ្ដាលទំហំ ១២ អ៊ីញ ប្រព័ន្ធកាមេរ៉ា ៣៦០ កម្រិតខ្ពស់ កុងទ័រឌីជីថលថ្មីស្រឡាងទំហំ ១២,៤ អ៊ីញ បច្ចេកវិទ្យា SYNC4A ជំនាន់ថ្មីអាចភ្ជាប់ជាមួយនឹង Apple Car Play និង Android Auto ឥតខ្សែ។
រថយន្តទំនើបតម្លៃខ្ទង់ម៉ឺនដុល្លារនេះក៏មិនភ្លេចបំពាក់ជាមួយនឹងប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែផងដែរ និងមានប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវរហូតដល់ ៧ ជម្រើស។ ប្រអប់លេខអេឡិចត្រូនិកជំនាន់ថ្មី ១០ វគ្គអូតូ ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិក។

កៅអីក្ដោបបែបស្ព័រយ៉ាងស៊ីវិល័យ អាចបញ្ជាបាន ១០ របៀប ប្រព័ន្ធគ្រប់គ្រងប៉ុងរថយន្តអេឡិចត្រូនិកជំនាន់ថ្មី (2H, 4H, 4L, 4A) បំពាក់នូវបូមម៉ាក FOX ជំនាន់ថ្មីទំហំ ២,៥ អ៊ីញ Live Value Internal Bypass Shock Absorbers និងមានខែលដែកថែបពិសេសកម្រាស់ ២,៣mm ការពារផ្ទៃផ្នែកខាងក្រោមផងដែរ។

ងាកមកដឹងពីតម្លៃអធិរាជរថយន្តប្រភេទ Pick Up មួយនេះវិញ គឺមានតម្លៃប្រហែល ៧៩ ៩០០ ដុល្លារ និងមានជម្រើសពណ៌ជាច្រើនសម្រាប់ជ្រើសរើសដូចជា ពណ៌ស ពណ៌ទឹកក្រូច ពណ៌ខ្មៅ ពណ៌ខៀវ ពណ៌កណ្ដុរប្រមេះ ពណ៌ប្រផេះ ពណ៌ទឹកប្រាក់ និងពណ៌ Sedona Orange។

ដោយឡែក សម្រាប់កាលបរិច្ឆេទនៃការបង្ហាញខ្លួនលើទឹកដីកម្ពុជាវិញ Next-Generation Ranger Raptor នឹងលេចវត្តមាននៅខែសីហាខាងមុខ ហើយលោកអ្នកក៏អាចធ្វើការកក់រថយន្តកំពូលមួយនេះជាមួយក្រុមហ៊ុន RMA Cambodia ផងដែរ ជាមួយនឹងមធ្យោបាយបង់ប្រាក់ច្រើនជម្រើស៕