ម្ដាយ​ស្លាប់​នៅ​អាមេរិក នាយ​ក្រឹម បាន​ត្រឹម​មើល​តាម​វីដេអូ​បង្ហូរ​ទឹក​ភ្នែក

កម្សាន្ត

នៅ​រសៀល​ម្សិលមិញ​​នេះ មាន​ដំណឹង​ថា​លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ ក្រឹម មាន​ទុក្ខ​ធំ ដោយ​សារ​តែ​ម្ដាយ​របស់​លោក​ដែល​មាន​វ័យ ៩៤​ឆ្នាំ​ទៅ​ហើយ បាន​ទទួល​មរណភាព​នៅ​សហរដ្ឋ​អាមេរិក ឯ​លោក​នៅ​ស្រុក​ខ្មែរ​បាន​ត្រឹម​បង្ហូរ​ទឹក​ភ្នែក​ជូន​ដំណើរ​អ្នក​មាន​គុណ​ទៅ​លោក​ខាង​មុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


លោក​យាយ ម្ដាយ​របស់​នាយ ក្រឹម មរណភាព​ដោយ​ជំងឺ​ជរាពាធ កាល​ពី​ថ្ងៃ​ម្សិលមិញ ប៉ុន្តែ​ដំណឹង​ទើប​តែ​លេច​លើ​បណ្ដាញ​សង្គម​នៅ​ពេល​នេះ។ ចំណុច​គួរ​ឲ្យ​ក្ដុកក្ដួល គឺ​នាយ​ក្រឹម មិន​អាច​ទៅ​ចូល​រួម​បាន ដើម្បី​ជូនដំណើរ​អ្នក​មាន​គុណ​ជា​លើក​ចុង​ក្រោយ​ឡើយ។ លោក ហេង ឡុង “​ពិត​ជា​គួរ​អោយ​អាណិត​បង ក្រឹម ណាស់ ម្ដាយ​ស្លាប់​នៅ​អាមេរិក មិន​អាច​ទៅ​ចូល​រួម​បុណ្យ​បាន បាន​ត្រឹម​វីដេអូ ខល​មើល​មុខ​ម្ដាយ​ជា​លើក​ចុង​ក្រោយ”។

តាម​ប្រធាន​សមាគម​សិល្បករ​ស្ម័គ្រ​ចិត្ត ដដែល​បញ្ជាក់​ថា ក្នុង​ស្ថានភាព​ដែល​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​សម្រាប់​ជា​ជូន​ដំណើរ​ម្ដាយ​នេះ នាយ ក្រឹម បាន​សម្រេច​ចិត្ត​បួស​មុខ​ភ្លើង​នៅ​ស្រុក​ខ្មែរ ដើម្បី​កាន់ ទុក្ខ​ម្ដាយ​ជា​ទី​ស្រឡាញ់​របស់​លោក។


លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ​នាយ ក្រឹម ធ្លាប់​ទៅ​សហរដ្ឋ​អាមេរិក​២​ដង​ប៉ុណ្ណោះ លើក​ទី​១​នៅ​ឆ្នាំ ១៩៩២ និង​លើក​ទី​២ នៅ​ឆ្នាំ​២០០៤។ ក្រោយ​ពី​នោះ លោក​មិន​ដែល​ទៅ​ឡើយ បើ​ទោះ​លោក​មាន​កូន​បាន និង​កំពុង​រស់​នៅ​ទីនោះ​ក៏​ដោយ៕