រថយន្ត Ford Ranger Next-Generation XLT 2023 បានលេចចេញនូវរូបរាងថ្មីទាំងស្រុង តាំងពីមុខមាត់ពីមុខដល់ក្រោយ ពីក្រៅដល់ក្នុងដើម្បីផ្តល់នូវប្រណិតភាព ឧត្តមភាព ភាពរឹងមាំ ឆ្លាតវៃលើសពីអ្វីដែលអ្នករំពឹងទុក។

បើនិយាយពីរូបរាងពីខាងក្រៅ មើលទៅកាន់តែមានស្រស់ស្អាត អំណាច ស័ក្តិសមមែនទែនសម្រាប់បំពេញនូវគ្រប់តម្រូវការរបស់អតិថិជន ដែលប្រាថ្នាចង់បាននូវបទពិសោធន៍រថយន្តថ្មី មានភាពធន់ រឹងមាំ និងបើកបរបានគ្រប់ស្ថានភាពផ្លូវ រួមជាមួយបច្ចេកវិទ្យាទំនើបៗចុងក្រោយបំផុត។


Ford Next-Generation XLT 2023 មាន ២ ជម្រើសសម្រាប់ជ្រើសរើស គឺម៉ាស៊ីនចំណុះ ២ លីត្រ Bi-Turbo ជាមួយប្រអប់លេខ ១០ វគ្គអូតូ និងម៉ាស៊ីន ២ លីត្រ Bi-Turbo ជាមួយប្រអប់លេខ ៦ វគ្គអូតូ ខណៈតម្លៃវិញគឺចន្លោះពី ៤៤ ៥០០ ដល់ ៤៦ ៥០០ ដុល្លារ។

ប្រសិនបើលោកអ្នកចាប់អារម្មណ៍ចង់បានរថយន្តទាំង ២ ម៉ូដែលខាងលើ លោកអ្នកអាចរកជាវបាននៅក្រុមហ៊ុន RMA Cambodia ជាមួយនឹងលក្ខខណ្ឌបង់រំលោះច្រើនជំរើសដូចជា បង់ប្រាក់មុន ៨ ៩០០ដុល្លារ ឬបង់ប្រាក់មុន ៥០% នៃតម្លៃរថយន្តរួចបង់ប្រចាំខែ ៣៨៧ ដុល្លាររយៈពេល ៧ ឆ្នាំ៕