កាលពីរាត្រីថ្ងៃទី១៦ ខែកក្កដា បេក្ខភាពគ្រូបង្វឹកស្វែងរកកុមាកម្ពុជាមួយរូប ក្នុងកម្មវិធី The Voice Kids Cambodia គឺកំពូលតារាចម្រៀងដ៏មានប្រជាប្រិយភាព លោក ហ្សូណូ និងក្រុមតន្ត្រីប្រចាំខ្លួនមួយក្រុម ប្រគំតន្ត្រីច្រៀងកម្សាន្តនៅ Metropole Underground នៃលំដាប់ផ្កាយ ៥ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលបានសហការជាមួយក្រុមហ៊ុន ខ្មែរប៊ែវើរីជីស (Khmer Beverages) ។



Metropole Underground ជាកន្លែងកម្សាន្តដែលមានរចនាបទស្រដៀងទៅនឹងទីក្រុងប៉ារីសនាសម័យដើមទសវត្សរ៍ទី២០ ផ្ទៃខាងក្នុងមានភាពទាក់ទាញ ប្រណិត ទំនើប ទាន់សម័យ ល្អបំផុតសម្រាប់ការជួបជុំគ្នា និងសម្រាកបន្ធូរអារម្មណ៍ជាមួយភេសជ្ជៈដ៏សម្បូរបែប ប្រភេទស្រាល្បីៗជាច្រើនជម្រើស ជាពិសេសអាហារឆ្ងាញ់ៗ ពេញនិយមជាងគេ។ អាហារចម្រុះដ៏ល្បីល្បាញប្រចាំ Metropole Underground រួមមានដូចជា៖ អយស្ទ័រ បង្គាបំពងស្រួយ សាច់ចំណិត ឈីសគុណភាពខ្ពស់ និងភីហ្សារសជាតិឆ្ងាញ់ប្លែកមានតែមួយក្នុងរាជធានីភ្នំពេញ។


Metropole Underground ផ្តល់ជូនការកម្សាន្តពេលរាត្រីដ៏រស់រវើកជាមួយ ក្រុមតន្ត្រីសម័យ ឌីជេ ជារៀងរាល់ថ្ងៃ និងតែងតែនាំយកការកម្សាន្តប្លែកភ្នែក ប្លែកអារម្មណ៍ជាមួយវត្តមានតារាចម្រៀង ឌីជេល្បីៗនៅក្នុងប្រទេសកម្ពុជាផងដែរ។ លើសពីនេះទៅទៀត Metropole Underground ក៏ទទួលរៀបចំកម្មវិធីផ្សេដូចជា៖ ខួបកំណើត ជប់លៀងលក្ខណៈឯកជន និងព្រឹត្តិការណ៍ផ្សេងៗ។



Metropole Underground ត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យករ SCDA ដ៏ល្បីល្បាញនៅប្រទេសសិង្ហបុរី នេះជាកន្លែងកម្សាន្តបន្ថែមថ្មីបំផុតនៃទិដ្ឋភាពពេលរាត្រីក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅក្នុងសណ្ឋាគារ ហៃយ៉ាត រីជិនស៊ី ភ្នំពេញ។



កន្លែងកម្សាន្តក្រោមដីនេះ បើកបម្រើជូនភ្ញៀវជារៀងរាល់ថ្ងៃអង្គារ រហូតដល់ ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ល្ងាចតទៅ។ សម្រាប់ព័ត៌មានបន្ថែម និងការកក់ទុកជាមុន សូមទំនាក់ទំនងលេខ៖ 023 600 1234 ៕