Super Star ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Ford ឆ្នាំនេះ គឺច្បាស់ជាធ្លាក់ទៅលើរថយន្តកំពូលម៉ូដែល Ford Ranger Wildtrak 2023 ជាក់ជាមិនខាន ដោយសារតែការផ្លាស់ប្ដូររូបរាងកាន់តែមានអំណាច និងបច្ចេកវិទ្យាកាន់តែទំនើប។

ម៉ូដែល Wildtrak ឆ្នាំនេះផលិតឡើយយ៉ាងផ្ចិតផ្ចង់ ផ្ដោតសំខាន់លើគុណភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ហើយអ្វីកាន់តែពិសេសគឺមានពណ៌ជាច្រើនសម្រាប់ជ្រើសរើសដូចជា ពណ៌ស ខ្មៅ ទឹកក្រូច ទឹកប្រាក់ ក្រហមចាស់ និងប្រផេះជាដើម ខណៈតម្លៃរបស់វាគឺ ៥៨ ៥០០ ដុល្លារ។

មូលហេតុដែលឧកញ៉ាញ៉ូវសន៍ហ៊ានអះអាងថា Wildtrak ជៀសមិនផុតពីការទទួលបានងារជា Super Star ប្រចាំឆ្នាំរបស់ Ford គឺដោយសារចំណុចពិសេសយ៉ាងលេចធ្លោរបស់វា ដែលនឹងបង្ហាញឲ្យឃើញតាមរយៈវីដេអូដូចខាងក្រោម ដែលជាការរៀបរាប់យ៉ាងលំអិតពីលោក ហាក់ សុវណ្ណដេត ប្រធានផ្នែកលក់រថយន្ត FORD ប្រចាំក្រុមហ៊ុនមេ RMA Cambodia។

តោះ! កុំរង់ចាំយូរ សូមក្រឡេកទៅមើលវីដេអូដែលរៀបរាប់យ៉ាងពិស្ដារពីអ្នកជំនាញដូចតទៅ៖