ក្នុងឱកាសអបអរទិវាបុណ្យជាតិ ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា និងសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានរៀបចំកម្មវិធី “សប្តាហ៍ម្ហូបឥណ្ឌា” ដែលមានរយៈពេលមួយសប្តាហ៍ពេញ។ វប្បធម៌ឥណ្ឌាជាវប្បធម៌ចំណាស់ជាងគេ និងមានឥទ្ធិពលខ្លាំងនៅក្នុងប្រទេសកម្ពុជា ព្រហ្មញ្ញសាសនា និងទេវកថាដែលបានបំផុសគំនិតរចនានៅលើប្រាសាទអង្គរវត្ត។


កម្មវិធីអបអរ “សប្តាហ៍ម្ហូបឥណ្ឌា” នេះចាប់ផ្តើមពីថ្ងៃទី៨ដល់ទី១៤ ខែសីហា ផ្តល់ជូននូវបទពិសោធន៍ម្ហូបឥណ្ឌាដូចជា៖ អាហារពេលព្រឹក ឈុតអាហារថ្ងៃត្រង់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ អាហារប៊ូហ្វេពេលល្ងាចសម្រាប់ថ្ងៃសៅរ៍ នឹងអាហារប៊ូហ្វេពេលថ្ងៃត្រង់សម្រាប់ថ្ងៃអាទិត្យ។


Chef Jhupa Singh មកពីរដ្ឋ Uttar Pradesh នៅភាគខាងជើងប្រទេសឥណ្ឌា មានជំនាញផ្នែកម្ហូបឥណ្ឌាភាគខាងជើង។ ក្នុងអំឡុងពេលនៃការប្រារព្ធពិធីពេញមួយសប្តាហ៍គាត់ទន្ទឹងរង់ចាំផ្តល់ជូនភ្ញៀវនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នូវឱជារសម្ហូបឥណ្ឌាដ៏ឆ្ងាញ់ពិសារ និងផ្តល់ឱ្យភ្ញៀវនូវទិដ្ឋភាពទូទៅនៃវប្បធម៌ម្ហូបឥណ្ឌា ពីជម្រើសអាហារពេលព្រឹក ម្ហូបបួស ដែលមានដើមកំណើតពីភាគខាងត្បូងនៃប្រទេស សម្លការីសម្បូរបែបនិងសាច់អាំង kebabs ពីភាគខាងជើងនៃប្រទេសឥណ្ឌាដែលមានរសជាតិដើមឥណ្ឌាពិតៗ។


លោក Herman Kemp អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានមានប្រសាសន៍ថា “យើងពិតជាមានក្តីសោមន្សរីករាយដែលបានរៀបចំកម្មវិធីនេះនិងវត្តមានចុងភៅឥណ្ឌា Chef Singh ហើយយើងពិតជាជឿជាក់ថា ទាំងភ្ញៀវជាតិនិងអន្តរជាតិពិតជាពេញចិត្តនូវឱជារសនិងភាពចម្រុះដ៏សម្បូរបែបនៃម្ហូបឥណ្ឌា”។


ជាមួយភាពល្បីល្បាញនៃម្ហូបឥណ្ឌាធ្វើអោយតម្រូវការស្វែងរកទទួលទានម្ហូបឥណ្ឌានៅក្នុងរាជធានីភ្នំពេញកាន់តែច្រើនឡើង ហើយយើងសង្កេតឃើញថាការរីកចម្រើននៃភោជនីយដ្ឋានឥណ្ឌាមានការកើនឡើងគួរអោយកត់សម្គាល់ ។ ភ្ញៀវជាតិនិងអន្តរជាតិអាចអញ្ជើញមកទទួលយកបទពិសោធន៍ម្ហូបឥណ្ឌានៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នៅភោជនីយដ្ឋាន ម៉ាឃីតកាហ្វេ និងឡោញ។