តាមរយៈកម្មវិធី Travel and Leisure Asia, Asia’s Best Reward 2022 កាលពីពេលថ្មីៗកន្លងទៅនេះ រសជាតិនំភីហ្សា ប្រចាំសណ្ឋាគារ ហៃយ៉ាត រីជិនស៊ី ភ្នំពេញ ត្រូវបានបោះឆ្នោតជាប់ចំណាត់ថ្នាក់លេខ ២ ថាជាភីហ្សាដែលមានឱជារសឈ្ងុយឆ្ងាញ់ ត្រូវចិត្ត ត្រូវមាត់ទាំងអតិថិជន និងគណៈកម្មការដាក់ពិន្ទុ។


ចុងភៅប្រចាំសណ្ឋាគារលំដាប់ផ្កាយ ៥ ខាងលើ ពន្យល់ថា លក្ខណៈពិសេសនៃភីហ្សា ដែលអាចទទួលបានជយលាភីនេះ ក៏ព្រោះតែភីហ្សានៅសណ្ឋាគារ ហៃយ៉ាត់ មានសំបកទន់ និងឈ្ងុយ ឯគ្រឿងផ្សំ របស់ភីហ្សាទៀតសោត ក៏សុទ្ធតែប្រើគ្រឿងទេស៍លំដាប់ស្តង់ដារ ទើបធ្វើឱ្យរសជាតិភីហ្សានេះ មានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជន ដែលអញ្ជើញចូលមកក្លឹបកម្សាន្តក្រោមដី Metropole Underground ។


ចំពោះតម្លៃភីហ្សា ទាំង ៣រសជាតិ (South Coast Seafood, Pepperoni និង Honey Roast Ham) មានតម្លៃចាប់ពី 12$ ដល់ 14$ ទៅតាមការទំហំ និងការកុម្ម៉ង់របស់អតិថិជន។


ក្រៅពីរសជាតិភីហ្សាដ៏ឈ្ងុយឆ្ងាញ់ខាងលើ នៅ Metropole Underground ក៏មានអាហារចម្រុះដ៏ល្បីល្បាញជាច្រើនមុខទៀត ដូចជា៖ អយស្ទ័រ បង្គាបំពងស្រួយ សាច់ចំណិត ឈីសគុណភាពខ្ពស់រសជាតិដើម និងម្ហូបល្បីៗ ស្នាដៃចុងភៅឯកជាច្រើនមុខផ្សេងទៀតផងដែរ។
Metropole Underground សណ្ឋាគារ ហៃយ៉ាត រីជិនស៊ី ភ្នំពេញ គឺជាកន្លែងកម្សាន្តដែលមានរចនាបទស្រដៀងទៅនឹងទីក្រុងប៉ារីសនាសម័យដើមទសវត្សរ៍ទី២០ ផ្ទៃខាងក្នុងមានភាពទាក់ទាញ ប្រណិត ទំនើប ទាន់សម័យ ល្អបំផុតសម្រាប់ការជួបជុំគ្នា និងសម្រាកបន្ធូរអារម្មណ៍ជាមួយភេសជ្ជៈដ៏សម្បូរបែប ប្រភេទស្រាល្បីៗជាច្រើនជម្រើស ជាពិសេសអាហារឆ្ងាញ់ៗ ពេញនិយមជាងគេ។



Metropole Underground ផ្តល់ជូនការកម្សាន្តពេលរាត្រីដ៏រស់រវើកជាមួយ ក្រុមតន្ត្រីសម័យ ឌីជេ ជារៀងរាល់ថ្ងៃ និងតែងតែនាំយកការកម្សាន្តប្លែកភ្នែក ប្លែកអារម្មណ៍ជាមួយវត្តមានតារាចម្រៀង ឌីជេល្បីៗនៅក្នុងប្រទេសកម្ពុជាផងដែរ។ លើសពីនេះទៅទៀត Metropole Underground ក៏ទទួលរៀបចំកម្មវិធីផ្សេដូចជា៖ ខួបកំណើត ជប់លៀងលក្ខណៈឯកជន និងព្រឹត្តិការណ៍ផ្សេងៗ។


កន្លែងកម្សាន្តក្រោមដីដ៏ល្បីល្បាញប្រចាំសណ្ឋាគារ ហៃយ៉ាត់ នេះ បើកបម្រើជូនភ្ញៀវជារៀងរាល់ថ្ងៃអង្គារ រហូតដល់ ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ល្ងាចតទៅ។ សម្រាប់ព័ត៌មានបន្ថែម និងការកក់ទុកជាមុន សូមទំនាក់ទំនងលេខ៖ 023 600 1234 ៕