ថ្ងៃសម្រាកចុងសប្ដាហ៍ ចង់ធ្វើដំណើរកម្សាន្តលំហែអារម្មណ៍ ប៉ុន្តែមិនដឹងទៅដើរលេងឯណា ដើម្បីគេចពីទីក្រុងដែលអ៊ូអរមែនទេ? នេះណែ! លោកអ្នកអាចធ្វើដំណើរទៅលេងខេត្តកោះកុង បានជាមួយ នឹងទេសភាពធម្មជាតិស្រស់បំព្រង សក្ដិសមក្នុងការគេចចេញពីទីក្រុងដ៏អ៊ូអរមួយរយៈ។




លែងពិបាករកកន្លែងស្នាក់នៅ ដោយក្រសួងទេសចរណ៍បានណែនាំរីសតកែច្នៃមួយកន្លែងដែលមានសភាពស្រស់ស្អាតបែបធម្មជាតិ ជាមួយបរិយាកាសស្រស់ស្រាយ ហើយរីសតមួយនោះមានឈ្មោះថា Jet’s Oudom Resort របស់ឧកញ៉ាស្រី ចាន់ថន។



រីសតដ៏ស្រស់ស្អាតមួយនេះមានទីតាំងនៅចំកណ្ដាលក្រុង/ស្រុកស្រែអំបិល ខេត្តកោះកុង ចំងាយ ១៥០ ម៉ែត្រ ខាងឆ្វេងស្ពានស្រែអំបិល ហើយសម្រាប់ការសាកសួរព័ត៌មានបន្ថែម និងចង់កក់បន្ទប់ លោកអ្នកអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 096 545 4608/ 085 454 608៕

