មហោស្រពល្ខោនព្រះរាជទ្រព្យ រឿង«ព្រះបាទជ័យវរ្ម័នទី៧» ដែលប្រារព្ធកាលពីពេលថ្មីៗនេះ ទទួលបានការចាប់អារម្មណ៍លើសលប់ពីមហាជន និងភ្ញៀវទេសចរណ៍អន្តរជាតិ នៅសាលសន្និសីទចតុម្មុខ ដែលត្រូវបានរៀបចំឡើងដោយសាលារបាំនរោត្តម បុប្ផាទេវី សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

យ៉ាងណាកក៏ដោយ នៅពីក្រោយការចាប់អារម្មណ៍កម្មវិធីវប្បធម៌សិល្បៈដ៏ធំនេះឡើងក៏ប្រហែលមិនមែនជារឿងសាមញឡើយ ដែលអាចមានអ្នករៀបចំព្រឹត្តិការណ៍ទទួលការគាំទ្រ និងកោតសរសើរពីមហាជនច្រើនលើសលប់បែបនេះ។
តើឥស្សរជន ឬសិល្បកររូបណា នៅក្រោយព្រឹត្តិការណ៍សិល្បៈដ៏ធំសម្បើបនេះ?
ប្រហែលជាមនុស្សមិនតិចនោះទេ បានស្គាល់កូនប្រុសច្បងរបស់ឧត្តមសេនីយ៍ឯកផ្កាយមាស៤ ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ គឺឧត្តមសេនីយ៍ឯក ឌី វិជ្ជា បច្ចុប្បន្នជាអគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសុខ ហើយក្រៅពីការរាជការលោកក៏ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្មខេត្តស្វាយរៀង ហើយក៏ជាបេក្ខជនដំណាងរាស្រ្តបម្រុងមណ្ឌលខេត្តស្វាយរៀងផដែរ។

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ជាឥរស្សជន ដែលនៅពីក្រោយព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ហោស្រពរបាំក្បាច់បុរាណខ្មែរ «រឿងព្រះបាទជ័យវរ្ម័នទី៧» ដែលកំពុងទទួលបានការកោតសរសើរពីមហាជនគ្រប់មជ្ឈដ្ឋាន។ ប្រភពជិតស្និតក្រុមការងាររៀបចំកម្មវិធីបង្ហើបឲ្យដឹងថា គឺមានបុរសដ៏សាមញ្ញម្នាក់នេះនៅពីក្រោយគាំទ្រ និងឱ្យមានការរៀបចំមហោស្រពនេះឡើង។

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ជាថ្នាក់ដឹកនាំដ៏សំខាន់មួយរូបនៅពីក្រោយ ចាំជួយលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់អ្នកគ្រូ ឱម យុវណ្ណឌី, សិល្បករសិល្បការិនី និងយុវជនក្រុមការងារគ្រប់រូប ទើបធ្វើឱ្យមហោស្រពដែលចូលរួមចំណែកលើកស្ទួយ និងផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌ខ្មែរយើងមួយនេះ ទទួលបាននូវភាពជោគជ័យដ៏ត្រចះត្រចង់។

ថ្វីដ្បិតលោកជាបុគ្គលដ៏សំខាន់នៅពីក្រោយព្រឹត្តិការណ៍នេះ តែលោកមិនបានទៅអង្គុយទស្សនានៅកៅអីកិត្តិយសនោះទេ គឺលោកនៅឈរខាងក្រោយជាមួយក្រុមការងារបច្ចេកទេសយ៉ាងស្ងប់ស្ងាត់។ ភាពសាមញ្ញរបស់លោកជាគំរូដ៏ប្រពៃដល់យុវជនគ្រប់រូប និងគួរឱ្យគោរពបំផុត៕









