ខេត្តព្រះសហីនុ គឺជាទីកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ ភ្ញៀវទេសចរចិន និងអ្នកជំនួញ ក៏បានមកទស្សនា និងបើកការរកស៊ីនៅក្នុងខេត្តនេះក្នុងចំនួនដដ៏ច្រើន។

ក្នុងចំណោមកោះជាច្រើន កោះរ៉ុង ជាទិសដៅអភិរក្សធនធានសមុទ្រដំបូងគេ ដោយសារនៅទីនោះជាតំបន់មានសក្កានុពលទាក់ទាញភ្ញៀវទេសចរដ៏គួរឲ្យចាប់អារម្មណ៍ នៅក្នុងចំណោមកោះដទៃទៀត ក្នុងតំបន់សមុទ្ររបស់កម្ពុជា។
រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យបង្កើត «ឧទ្យានជាតិសមុទ្រកោះរ៉ុង» ដែលមានផ្ទៃដី និងផ្ទៃទឹកសរុប៥២៤៤៨ហិកតា ដំបូងគេជាប្រវត្តិសាស្ត្រ គឺដើម្បីការពារ និងអភិរក្សធនធានសមុទ្រ ដែលកំពុងរងសម្ពាធរេចរឹល។

ឧទ្យានជាតិសមុទ្រកោះរ៉ុងមានផ្ទៃសរុប ៥២ ៤៤៨ហិកតា និងស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង។ ឧទ្យានជាតិនេះ នឹងគ្របដណ្តប់លើកោះជាច្រើន រួមមាន កោះរ៉ុង កោះរ៉ុងសន្លឹម កោះតូច កោះតាទៀម កោះម្នាស់ក្រៅ កោះម្នាស់ក្នុង និងសមុទ្រជុំវិញ។ ឧទ្យានសមុទ្រដដែលនេះត្រូវបានបង្កើតឡើង ទៅតាមសំណើររបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
អនុក្រឹត្យចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ផ្ទៃដីតំបន់ឧទ្យានជាតិសមុទ្រកោះរ៉ុងនេះ «មិនបញ្ចូលដីកម្មសិទ្ធិឯកជន និងដីប្រើប្រាស់ជាប្រយោជន៍សាធារណៈទេ»។

ទន្ទឹមនឹងនេះសម្តេចតេជោ ក៏បានដាក់បញ្ជាឲ្យក្រសួងបរិស្ថាន «ត្រូវកំណត់ និងបែងចែកដើម្បីការកាត់ឆ្វៀលផ្ទៃដីវិនិយោគ ដីលំនៅដ្ឋាន ដីស្រែ-ចម្ការ និងដីអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅលើកោះនានានៃឧទ្យានជាតិសមុទ្រកោះរ៉ុង ដោយអនុលោមតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ»។
សូមជម្រាបជូនថា កោះរ៉ុង មានសក្តានុពលអេកូទេសចរណ៍ធម្មជាតិ ដូចជាឆ្នេរសល្អស្អាត ទឹកសមុទ្រខៀវស្រងាត់ ព្រៃឈើធម្មជាតិ និងធនធានធម្មជាតិបាតសមុទ្រ ដូចជាផ្កាថ្មជាដើម ទាំងអស់នេះដែលជាទីចាប់អារម្មណ៍ សម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិទៅលេងកំសាន្ត។

ខេត្តព្រះសហីនុ គឺជាទីកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ ភ្ញៀវទេសចរចិន និងអ្នកជំនួញ ក៏បានមកទស្សនា និងបើកការរកស៊ីនៅក្នុងខេត្តនេះក្នុងចំនួនដ៏ច្រើនផងដែរ៕