មិនទាន់ប្រលែង MV ពេញផង បទ «ក្រមុំ GradeA » របស់កំពូលតារាចម្រៀង តន់ ចាន់សីម៉ា កំពុងតែទទួលការគាំទ្រខ្លាំងលើបណ្ដាញសង្គម Titok និង Facebook រួចទៅហើយ។

លើបណ្ដាញសង្គម Tiok បទ «ក្រមុំ GradeA »ត្រូវបានអ្នកនិយមលេងបណ្ដាញទំនើបចុងក្រោយមួយនេះ យកទៅត្រាប់ជាច្រើនម៉ឺនវីដេអូទៅហើយ បើទោះជាបទមួយនេះ មិនទាន់ចេញ MV ពេញផ្លូវការផង។

ការថតMV បានថតរួចរាល់ហើយ កាលពីចុងសប្ដាហ៍ កន្លងទៅ ដោយការថតនោះ បានប្រើប្រាស់ តួរសម្ដែង ជិត១០០០នាក់ គ្រងសំលៀកបំពាក់ប្រពៃណី យ៉ាងស្រស់ស្អាត។ មហាជនដាក់ក្តីរំពឹងលើផលិតកម្ម Galaxy ផលិត MV អាល់ប៊ុមបិណ្ឌភ្ជុំជាមួយឈុតប្រពៃណីបង្ហាញទៅកាន់ពិភពលោក។

ជាមួយ អាល់ប៊ុមត្រៀមអបអរសាទរបុណ្យបិណ្ឌភ្ជុំ ដែល មានការចូលរួមថតពីតារាចម្រៀងកំពូលៗរបស់ផលិតកម្ម និងសិល្បការិនីវ័យក្មេងស្រស់ស្អាតជាច្រើននាក់នេះ បានធ្វើឲ្យមហាជនបង្ហាញការគាំទ្រជាខ្លាំង និងអន្ទះសារទន្ទឹងរង់ចាំមើល MVទាំងជាខ្លាំង ជាពិសេស បទ” ក្រកុំគ្រេតអេនេះតែម្ដង”។ បទចម្រៀងមួយបទនេះ ត្រូវបានគេដឹងថា ជាការច្រៀងដោយ កញ្ញា តន់ ចាន់សីម៉ា និង លោក ខេម គ្រោងចេញលើឆាណែល ផលិតកម្មនៅម៉ោង៧ព្រឹកស្អែកនេះហើយ។


យ៉ាងណា ដូចប្រិយមិត្តបានដឹងរួចមកហើយ ផលិតកម្ម Galaxy Navatra បានទិញសម្ភារៈបច្ចេទេសសម្រាប់ផលិត MV សុទ្ធតែលំដាប់ពិភពលោក ដូចជា កាំម៉េរា ភ្លើង បច្ចេកទេសម្លេង និងមានការបង្ហាត់បង្ហាញពីអ្នកជំនាញបរទេសដើម្បីពង្រឹងសមត្ថភាពផលិតពីមួយបទទៅមួយបទនាពេលកន្លងទៅ។

ទោះជាបែបក្តីនេះ មហាជនទន្ទឹងរង់ចាំមើល MV អាល់ប៊ុមបទចម្រៀងរបស់ Galaxy Navatra ផ្លូវការ ដែលបង្ហាញពីសម្លៀកបំពាក់ប្រពៃណីខ្មែរ ឬអាចនិយាយបានថា កម្រមានផលិតណាហ៊ានផលិត MV ចំណាយលើសិល្បករ សិល្បការិនីស្លៀកសំលៀកបំពាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះណាស់។ លើសពីនេះ មហាជនក៏រំពឹងថា អាចជំរុញឲ្យឆាកអន្តរជាតិ ឆាប់ស្គាល់នឹងពីវប្បធម៍នៃប្រទេសកម្ពុជាកាន់តែច្បាស់ពីអាល់ប៊ុម MV មួយនេះ៕
