តារាចម្រៀងថៃដ៏ល្បីឈ្មោះTik Shiero បានមកដល់ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី១០ម្សិលមិញនេះ ដោយមានវត្តមានអ្នកគាំទ្រជាច្រើនទៅស្វាគមន៍ដល់ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ។

លោក Tik Shiero មកប្រទេសកម្ពុជា លើកនេះតាមការអញ្ជើញរបស់ក្លឹបកម្សាន្ត Jet ‘s Studio Club and Launge ដើម្បីសម្តែងនិងច្រៀងក្នុងពិធីសម្ពោធបើកក្លឹបកម្សាន្តនេះជាផ្លូវការ។ មុនកម្មវិធីផ្លូវការចូលមកដល់លោក Shiero បានជួបដោយផ្ទាល់ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន ជេត គ្រុប និងជាម្ចាស់ក្លឹបកម្សាន្ត Jet’s Studio ។

វត្តមានលោកលើកនេះ បានធ្វើឱ្យកក្រើកឆាក Jet ‘s Studio Club and Launge ព្រមជាមួយ Fan Fan កម្ពុជា ជាច្រើនកាលពីថ្ងៃសម្ពោធក្លឹប ឧកញ៉ា ស្រីចាន់ថន។
លោក Tik Shiero បានបង្ហាញពីអារម្មណ៍របស់លោកថា លោកពិតជាសប្បាយរីករាយណាស់ ដែលបានមកប្រទេស កម្ពុជា លើកនេះក្នុងគោលបំណងសម្តែងនិងច្រៀងជូនអ្នកគាំទ្រកម្ពុជា នៅ Jet ‘s Studio Club and Launge។

លោក Tik Shiero ជាតារាចម្រៀងល្បីល្បាញលំដាប់ប្រទេស ថៃ ដែលធ្លាប់បានមកប្រទេស កម្ពុជា ជាច្រើនលើកមកហើយ ហើយលោកក៏មានការស្និទ្ធស្នាលខ្លាំងជាមួយតារាចម្រៀងលោក ខេមរៈ សិរីមន្ត សូម្បីតែការបង្ហាញខ្លួនលើកនេះ លោកក៏រំលឹកពីមិត្តភាពរវាងលោក និងលោក ខេមរៈ សិរីមន្ត ផងដែរ៕



