អ្នក​ជំនាញ ប្រាប់​ថា អាជីពប៉ាក់ផ្លុំចិញ្ចើមបបូរមាត់កំពុង កាក់កបខ្លាំង អ្នកចង់រៀនជំនាញ នេះមិនគួររំលងនោះទេ

កម្សាន្ត

ដោយសារធ្លាប់មានការទទួលស្គាល់នូវស្នាដៃឆ្នើម ផ្នែក ប៉ាក់ផ្លុំចិញ្ចើម និងបបូមាត់ អ្នកជំនាញ ប៉ាក់ចិញ្ចើម យូ ឌីម៉ង់ (DIMANG BROWS) បានប្រាប់ថា មកដល់ពេលនេះ គឺលោកទទួលបានអតិថិជន យ៉ាងច្រើនលើស ពីការ រំពឹងទុក ចំណែក សិស្សថ្មីៗ ដែលបានចូលរៀនជាមួយលោកក៏ទទួលបានចំណេះ ជំនាញពិតប្រាកដផ្នែកសម្ភស្សមួយនេះ

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


លោក ឌីម៉ង់ បានបញ្ជាក់ថា ការទទួលបានភ្ញៀវច្រើនរហូតមកដល់សព្វថ្ងៃ ក៏ព្រោះ តែអតិថិជន បានជឿជាក់ និងបានសាកស្នាដៃលោកផ្ទាល់ នូវភាពច្បាស់លាស់ជំនាញ ពិតប្រាកដ ដែលធ្វើអោយភ្ញៀវពេញចិត្ត និងបានប្រាប់តគ្នាពីស្នាដៃរបស់លោក ពីម្នាក់ ទៅម្នាក់ រឹតតែធ្វើអោយលោកមានកំលាំងចិត្ត ក្នុងការបន្តការងារជាមួយអតិថិជន ដោយភាពឥតខ្ចោះ មិនអោយភ្ញៀវខកបំណងឡើយ។


ចំណែកការទទួលបានអតិថិជន ជាច្រើននេះ ត្រូវបានលោកប្រាប់ពីគន្លិះថា នេះ គឺ ភ្ញៀវទាំងអស់សុទ្ធតែដឹងថា លោកបានទៅរៀនជំនាញ ប៉ាក់ផ្លុំ ចិញ្ចើម មកពីគ្រូបរទេស ជាពិសេស គ្រូមកពីប្រទេសអាល្លឺម៉ង់ និង ប្រទេសថៃ ជាថ្នាក់រៀនលំដាប់អន្តរជាតិ មួយវិញទៀត លោក ថា រាល់ភ្ញៀវដែលមកទទួលសេវាកម្មពីហាង របស់លោក គឺលោកមិនបណ្តោយ អោយកូនជាងធ្វើអោយភ្ញៀវឡើយ ពោលគឺលោកនិង ធ្វើជូន ភ្ញៀវដោយផ្ទាល់ដៃ។


ការធ្វើជូនភ្ញៀវដោយផ្ទាល់ដៃ ទើបធ្វើអោយលោកនៅតែរក្សាបានម៉ូយ ជាច្រើននាក់ ក្នុងមួយថ្ងៃៗ ជាពិសេស ភ្ញៀវរបស់លោក បានណែនាំមិត្តភ័ក្ររបស់ពួកគេ និងតាម ល្បីតៗគ្នា។ កន្លងមកលោកអរគុណ ខ្លាំងចំពោះអតិថិជន ដែលតែងតែគាំទ្រ ស្នាដៃ (DIMANG BROWS) កន្លងមក ជាពិសេសអតិថិទាំងអស់ និងកូនសិស្ស ដែលបាន មកហាត់រៀនពី (DIMANG BROWS)។


សូមរំលឹកថា លោក យូ ឌីម៉ង់ ដែលមានគណនីយហ្វេសប៊ុក (DIMANG BROWS) បានតស៊ូ ពីក្មេងកំព្រាលក់នំតាមចិញ្ជើមផ្លូវ របងសាលា តាំងពីវ័យ ៧ឆ្នាំ មកម្លេះ។ គិតមកដល់ពេលនេះ លោកបានហាត់រៀនជំនាញ ផ្នែក ប៉ាក់ផ្លុំ ចិញ្ចើម បបូរ មាត់ និង ផាត់មុខ នៅប្រទេសថៃ ជាមួយនិងលោកគ្រូ ថូនី បន្ទាប់មក លោកក៏ បាន ចូលរួមរៀនវគ្គចិញ្ចើមនេះម្តងទៀត ជាមួយគ្រូជនជាតិអាល្លឺម៉ង់ និងមាន អ្នកនាង គង់ សុជាតិ ដែលជាសិស្សរួមជំនាន់គ្នាផងដែរ។


ដោយសារតែមានជំនាញច្បាស់លាស់ និងមានសញ្ញាប័ត្រពីក្រៅប្រទេស បានធ្វើ អោយ លោក ឌីម៉ង់ មានអតិថិជនកាន់តែច្រើនឡើងៗ ដូច្នេះហើយទើបលោកចង់ចែក រំលែក បទពិសោធន៍ និងជំនាញពិតប្រាកដ ដល់អ្នកដែលមានបំណងចង់រៀនផ្នែក ជំនាញផ្លុំប៉ាក់ចិញ្ចើម បបូរមាត់ អាចទាក់ទងមកលោកបានព្រោះលោកចង់ចែករំលែក ចំណេះដឹងផ្នែកជំនាញនេះដោយគិតតម្លៃសមរម្យប៉ុណ្ណោះ៕