បើកទំព័រខែតុលាភ្លាម រីសត Pidoma Resort បានប្រកាសពីប្រូម៉ូសិនពិសេសភ្លាមៗតែម្ដង ពោលគឺនឹងធ្វើការបញ្ចុះតម្លៃ ២០% រាល់បន្ទប់គ្រប់ប្រភេទ ចាប់ពីថ្ងៃទី ០១ ដល់ទី ១៥ ខែតុលា ២០២២។


រីសតរបស់ឧកញ៉ា សួរ វីរៈមានប្រភេទបន្ទប់សម្រាប់ជ្រើសរើសជាច្រើន ដូចជាបែប Solo បែបគូសង្សារ គ្រួសារ ដំណើរកម្សាន្តជាក្រុម ឬជាប្រភេទក្រុមការងារច្រើននាក់ក្ដី ហើយគ្រប់ប្រភេទបន្ទប់សុទ្ធតែផ្ដល់នូវផាសុកភាពដូចៗគ្នា។


ទស្សនីយភាពនៅក្នុងរីសតគឺកាន់តែស្រស់ស្អាត ជាមួយនឹងអាងហែលទឹកមានទេសភាព ៣៦០ដឺក្រេ និងអាងហែងលទឹក Private ស្របពេលទីតាំងវិញគឺល្អផ្ដាច់គេនៅក្នុងខេត្តមណ្ឌលគិរី ដែលមានចំងាយតែ ៥ នាទីពីកណ្ដាលក្រុង ហើយផ្លូវវិញគឺធំទូលាយ។

លក្ខណៈពិសេសមួយទៀតរបស់ Pidoma Resort គឺរាល់គ្រឿងទេស បន្លែត្រីសាច់ទាំងអស់សុទ្ធតែជាផលិតផលផ្គត់ផ្គង់ក្នុងស្រុកក្នុងខេត្តមណ្ឌលគិរី ដោយធានាគ្មានជាតិគីមី និងមានសុវត្ថិភាព អនាម័យល្អ។

លោកអ្នកអាចខលធ្វើការទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម ឬអាចធ្វើការកក់បន្ទប់តាមរយៈលេខទូរស័ព្ទ 066 319 600 ឬតាមតេឡេក្រាម 098 319 600៕