ខេត្តព្រះសីហនុ ទាក់ទាញភ្ងៀវទេសចរបានជិត១៣ម៉ឺននាក់ ត្រឹមសប្ដាហ៍ទី១នៃខែតុលានេះ

កម្សាន្ត

ក្រសួងទេសចរណ៍ បានឲ្យដឹងថា ត្រឹមសប្ដាហ៍ដើមខែតុលានេះ កម្ពុជា ទទួលបានភ្ញៀវជាតិ និងភ្ងៀវបរទេសផ្ទៃក្នុង បានរហូតជាង៣៧ម៉ឺននាក់ ក្នុងខេត្តព្រះសីហនុខេត្តព្រះសីហនុ ទាក់ទាញភ្ងៀវទេសចរវាដាច់ខេត្តដទៃរហូតជិត១៣ម៉ឺននាក់ផងដែរ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងទេសចរណ៍ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២២ មានភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ មានចំនួនសរុប៣៧៤,៨៩៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣៥២,៨៨៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន២២,០១១នាក់។ តួលេខនេះ មានការកើនឡើង២៤.៨% ប្រសិនបើធៀបនឹងសប្តាហ៍ធម្មតាមុនពិធីបុណ្យភ្ជុំបិណ្ឌ។

ក្រសួងបានបញ្ជាក់បន្តថា ការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺបានទាក់ទាញចរន្តភ្ញៀវទេសចរឱ្យទៅលេងកម្សាន្តនៅខេត្តព្រះសីហនុច្រើនជាងគេ ដែលមានចំនួនដល់ទៅ១២៨,៣០៧នាក់។ 

ក្រៅពីនេះ មានគោលដៅខេត្តបាត់ដំបង ចំនួន ៨៨,៨៦៨នាក់ ខេត្តកំពង់ចាម៤៧,៤៥៨នាក់ ខេត្តសៀមរាប២៣,៦៦៥នាក់ រាជធានីភ្នំពេញ១៧,០៤៥នាក់ និងខេត្តកំពត១៤,៤១៦នាក់។ រាជធានី-ខេត្តទាំង៦នេះ សុទ្ធតែជាគោលដៅដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ នាសប្ដាហ៍ដើមខែតុលាឆ្នាំ២០២២នេះ។

​គួរ​ជម្រាបដែរ​ថា​ ​កា​រដាក់​ឱ្យ​ដំណើរ​ការសាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សី​ហ​នុ ​រយៈពេល​១​ខែ​ចាប់ពី​ថ្ងៃ​ទី​១​-​៣​១​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​២​ ​ដោយ​មិន​មានការ​បង់​ប្រាក់​ ​និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​ ​ពិសេស​ការរៀបចំ​ឆ្នេរខ្សាច់​ក​ម្សាន្ត ​និង​ការរៀបចំ​ការពារ​សន្តិសុខ​ ​សណ្តាប់ធ្នាប់​ ​អនាម័យ​ ​បរិស្ថាន​បាន​យ៉ាងល្អ​ប្រសើរ​ ​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ឱ្យ​ចង់​ទៅ​ក​ម្សាន្ត​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ​។

ជាងនេះទៀត ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូកក្នុងខេត្ត នៅតាមបណ្តាខេត្តមួយចំនួនដែលនៅជាប់បណ្តោយដងទន្លេ ក៏ជាកត្តាជួយជំរុញកំណើនភ្ងៀវទេសចរផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីក្រសួងទេចរណ៍៕​