លោក សួន ពិសិដ្ឋ ដែលទស្សនិកជនបានស្គាល់ថា ជាអ្នកនិពន្ធបទភ្លេង ទំនុកច្រៀង ដ៏មានប្រជាប្រិយភាពមួយរូប ពេលនេះលោកបានងាកមកចាប់ដៃគូ បកស្រាយនូវបទចម្រៀងរួមគ្នាជាមួយនឹងតារាចម្រៀងក្នុងផលិតកម្មសាន់ដេ គឺលោក ខាន់ ជេមស៍ បទថ្មីមួយបទថែមទៀតហើយ ដែលបទចម្រៀងនោះ មានចំណងជើងថា «បទផ្ទុះ»។

ជាការពិតណាស់ មុននេះបន្តិចផលិតកម្មសាន់ដេ បានបញ្ចេញនូវបទចម្រៀងដែលជាចង្វាក់កន្រ្តឹមមួយបទ ដែលមានចំណងជើងថា «បទផ្ទុះ» ខណៈទចម្រៀងមួយបទនេះ គឺជាការបកស្រាយរួមគ្នាជាមួយ កំពូលតារាចម្រៀងលោក ខាន់ ជេមស៍ និងកវីនិពន្ធល្បីឈ្មោះ គឺលោក សួន ពិសិដ្ឋ។

អ្វីដែលធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ខ្លាំងនោះ គឺលោក សួន ពិសិដ្ឋ ដែលធ្លាប់តែនិពន្ធបទភ្លេង ក៏ដូចជាទំនុកច្រៀង បែរជាងាកមក បកស្រាយនូវបទចម្រៀង បានយ៉ាងពីរោះ ជាមួយនឹងដៃគូដ៏សាកសមគឺលោក ខាន់ ជេមស៍។

ដោយឡែក «បទផ្ទុះ» ដែលជាបទចម្រៀងដំបូងរវាងតារាចម្រៀងលោក ខាន់ ជេមស៍ ជាមួយនឹងលោក សួន ពិសិដ្ឋ មួយនេះ កំពុងទទួលបានការចាប់អារម្មណ៍ និងផ្ទុះការគាំទ្រច្រើនពីទស្សនិកជន ព្រោះបទនេះមិនត្រឹមតែមានចំណងជើងប្លែកគួរឲ្យចាប់អារម្មណ៍នោះទេ បើនិយាយពីចង្វាក់ភ្លេង អត្ថន័យរួមទាំងការបកស្រាយទៀតសោត គឺពីរោះគួរឲ្យទាក់ទាញ ហើយអ្វីដែលកាន់តែពិសេសនោះ គឺជាការចាប់ដៃគូច្រៀងរួមគ្នាជាលើកទីមួយ ពីតារាចម្រៀង និងអ្នកនិពន្ធ។
ចង់ដឹងថា «បទផ្ទុះ» របស់លោក ខាន់ ជេមស៍ និងលោក សួន ពិសិដ្ឋ មានអត្ថន័យ និងការបកស្រាយបានពីរោះយ៉ាងណា សូមប្រិយមិត្តទស្សនិកជនរីករាយសណ្ដាប់ និងទស្សនាទាំងអស់គ្នា៖