ក្លឹបកំសាន្ត Jet’s Studio Club & Lounge បានរៀបចំកម្មវិធីសប្បាយៗរយៈពេល ៣ យប់ជាប់ៗគ្នា ដោយបានអញ្ជើញតារាចម្រៀងលំដាប់កំពូលៗ មកសម្ដែងជូនប្រិយមិត្តស្ដាប់ក្នុងពិធីបុណ្យ Halloween ខាងមុខ។


ក្នុងនោះ Jet’s Studio បានអញ្ជើញតារាល្បី វណ្ណដា មកកំដរអារម្មណ៍ប្រិយមិត្តនៅយប់ទី ២៩ តុលា ហើយនៅយប់ទី ៣០ នឹងមានវត្តមានតារាចម្រៀង ហ្សូណូ កញ្ញា ឈីន រតនៈ ពិធីការនី ថន លក្ខិណា និង DJ ស្រស់សោភា Roxy June ទៀតផង។


ដោយឡែក ម្ចាស់បទ “នៅបារម្ភសង្សារក្មេង” លោក ហេង ពិទូ នឹងបង្ហាញវត្តមាននៅយប់ថ្ងៃទី ៣១ តុលា។


សម្រាប់កម្មវិធីនេះផងដែរ Jet’s Studio ក៏នឹងមានប្រូម៉ូសិនពិសេស គឺរាល់ការជាវស្រាបៀរ ១០ ដប នឹងទទួលបានការថែមជូន ២ ដប ចំណែកឯស្រាវីស្គីវិញគឺ ២ ដប ថែមជូន ១ ដប។

Jet’s Studio Club & Lounge មានទីតាំងនៅផ្ទះលេខ ១៤៥ ផ្លូវលេខ ៥៩ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ទីក្រុងភ្នំពេញ ហើយលេខទូរស័ព្ទទំនាក់ទំនងកក់តុមានច្រើនខ្សែដូចជា 012 519 519, 085 44 1111, 087 873 456, 015 337 678៕